Connect with us

ព័ត៌មានជាតិ

​អាងពិព័រណ៍ត្រី​​ធំបំផុត​ ស្តង់ដាអន្តរជាតិ​ដំបូងគេត្រៀមបើកនៅសៀមរាបប៉ុន្មានថ្ងៃទៀតនេះ

បានផុស

នៅ

អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម (ANGKOR WILDLIFE & AQUARIUM) នឹងបើកដំណើរការអាងពិពរណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទនាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីមាន​សត្វច្រើនប្រភេទសម្រាប់​ទស្សនា​ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំជាដើមក៏មានរៀបចំ​ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។

បើតាមប្រភពពីក្រុមហ៊ុន​អភិវឌ្ឍ គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។

តាម​រយៈ​ការ​អភិវឌ្ឍ​កន្លែង​កម្សាន្ត​ថ្មីនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៏ក្នុងខេត្តសៀមរាម​ ដោយ​បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប។

គម្រោង អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម (ANGKOR WILDLIFE & AQUARIUM) បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិ​លេខ​៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។

បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ ក្រុមហ៊ុន​នឹង​បន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិចតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ ក្តៅគគុក ក្រោយតំណាងរាស្រ្ត ហ៊ានរិះគន់កងទ័ព ដែលឈ្លានពានកម្ពុជា 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ទទួលស្គាល់ថា ទាហានដែលខ្លួនសង្ស័យជាជនជាតិរុស្ស៊ី គឺពិតជាកីឡាករបាល់ទះកម្ពុជាមែន តែនឹងស៊ើបបន្ត

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អាមេរិកប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ថា អាមេរិក​មិន​ពន្យារពេលទៀតទេ ខណៈពន្ធខ្ពស់ចូលធរមានស្អែក

Sokha Hotels

ព័ត៌មានពេញនិយម