ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបន្តផ្តល់ស្រូវពូជដល់កសិករដែលរងគ្រោះនិងប៉ះពាល់ដំណាំស្រូវដែលលិចលង់
កំពង់ចាម ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ សរុបចំនួន២៥១៧គ្រួសារ ស្មើនឹង៩ឃុំ ៥៣ភូមិ លើផ្ទៃដី៣១៣៩ហិចតា ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ នៅក្នុងបរិវេណវិទ្យាស្ថានកូរ៉េ ស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លៀតឱកាសនោះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានជម្រុញដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំប្រឹងប្រែងយកស្រូវពូជរបស់រាជរដ្ឋាភិបាលដែលផ្តល់ជូននៅពេលនេះ សម្រាប់ស្តារឡើងវិញបន្ទាប់ពីជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ។ ស្រូវពូជដែលផ្តល់នៅពេលនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធភាពក្នុងបង្កបង្កើនផលបានទាន់ពេលវេលា និងបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ឡើងវិញ។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា មានតែសម្តេចតេជោ ទេដែលតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋខ្លួនគ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្ទាកាលអ្វីពោលគឺឲ្យតែពលរដ្ឋជួបបញ្ហាក្នុងនាមរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាស្បៀងជួយសង្គ្រោះជានិច្ច។ ជាក់ស្ដែងដូចពេលនេះ ស្រូវពូជរបស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករក្នុងស្រុកបាធាយ គឺជាសាក្សីភាពមួយបង្ហាញឲ្យឃើញថា រដ្ឋាភិបាលគឺតែនៅក្បែរពលរដ្ឋគ្រប់ពេលវេលា៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


