ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងគ្រប់អាយុបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអាចមានសិទ្ធិបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ សូមរូសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអាចចូលរួមការបោះឆ្នោតនាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តនូវសិទ្ធិជ្រើសរើសមេដឹកនាំ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើជាថ្មីដល់បណ្ដាគណបក្សនយោបាយទាំងអស់ គួរតែជំរុញឲ្យសមាជិក-សមាជិកា និងអ្នកគាំទ្ររបស់ខ្លួន ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ ដើម្បីអាចបោះឆ្នោតបាននាពេលខាងមុខ ព្រោះមានតែអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោទេ ទើបអាចមានសិទ្ធិបោះឆ្នោតបាន។

បើតាមសម្ដេចតេជោ ហ៊ុន សែន ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវបានធ្វើឡើងជាទៀងទាត់តាមរយៈការបោះឆ្នោត ហើយដំណើរការចុះឈ្មោះបោះឆ្នោតនាពេលនេះ ក៏កាន់តែទំនើប និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋខ្មែរ ទៅចុះឈ្មោះបោះឆ្នោតផងដែរ។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បានចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា និងបន្តរហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងរយៈពេល ១១ថ្ងៃ ពោលគឺគិតត្រឹមថ្ងៃទី ៣០ ខែតុលា មានប្រជាពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៥២,៥៦២នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


