ព័ត៌មានជាតិ
ផ្លូវលេខ២៨៥ នៅខណ្ឌទួលគោក បានអ៊ុតកៅស៊ូរួចរាល់ជាស្ថាពរហើយ
កំណាត់ផ្លូវលេខ២៨៥ប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឈានដល់ដំណាក់កាលអ៊ុតកៅស៊ូបញ្ចប់ហើយ បើគិតត្រឹមថ្ងៃអាទិត្យទី០៣ មករាឆ្នាំ២០២១ម្សិលមិញ ក្រោយពីបានដំណើរការធ្វើគ្រឹះបានរួចរាល់ ដែលជាផ្នែកមួយនៃការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងខណ្ឌទួលគោក ដែលត្រូវស្តារឡើងវិញជាបន្ទាន់ក្រោយទទួលរងជំនន់ទឹកភ្លៀង។

អាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវចំនួន៧ខ្សែក្នុងភូមិសាស្ត្រ ខណ្ឌទួលគោកនឹងត្រូវធ្វើការជួសជុលកែលំអឡើងវិញ ក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរ ក៏ដូចលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ផងដែរ។

មានផ្លូវជាច្រើនខ្សែរួច មកហើយដែលរដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការជួសជុលកែលំអឡើងវិញក្នុងចំណោមផ្លូវទាំង២៩ខ្សែ ដែលត្រូវស្តារឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ក្នុងនោះមានផ្លូវខ្លះ ត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើមទៅតាមស្តង់ដារបច្ចេកទេស។ ផ្លូវលេខ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ដែលបានអ៊ុតកៅស៊ូ បញ្ចប់នាពេលនេះ គឺជាកំណាត់ផ្លូវមួយតភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ដែលមានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរក្នុងភូមិសាស្ត្រខណ្ឌទួលគោក នឹងភ្ជាប់ទៅផ្លូវលេខ៧០(ទំនប់ទួលគោក)។


ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលបានកំណត់យកចំណុចអាទិភាពជាច្រើនដោះស្រាយ ជូនប្រជាពលរដ្ឋ ធ្វើឲ្យការរស់នៅនិងការប្រកបរបរស៊ី ការធ្វើអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ដែលជាសមិទ្ធផលបានមកពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ដែលជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


