ព័ត៌មានជាតិ
កម្ពុជាត្រៀមសាកល្បងអនុវត្តកម្មវិធីអប់រំភាសាចិន តាមវិទ្យាល័យចំនួន ២០
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នានៅតាមសាលាមធ្យមសិក្សា បានឈានដល់ដំណាក់កាលសាកល្បងអនុវត្តកម្មវិធីអប់រំភាសាចិន នៅតាមវិទ្យាល័យចំនួន ២០ នៅក្នុង ២ ទៅ ៣ខេត្ត។

ចំពោះ ពេលវេលាចាប់ផ្ដើម កម្មវិធីរៀនភាសាចិននៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ, រាជធានីខេត្តក្រុងដែលចាប់ផ្ដើមអនុវត្តសាកល្បង, លក្ខខណ្ឌសិស្សចូលសិក្សា, ចំនួនម៉ោងសិក្សាប្រចាំសប្ដាហ៍ និងបច្ចេកទេសសិក្សាជាដើមនោះ ត្រូវបាន លោក រស់ សុវាចា បញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតគណៈកម្មការ ដើម្បីបន្តកិច្ចការជាមួយភាគី ចិន ដែលសេចក្តីលម្អិតបន្ថែម អាចនឹងជូនដំណឹងនៅពេលក្រោយ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងពង្រឹងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ថា កម្ពុជា-ចិន បានចុះហត្ថលេខលើឯកសារកិច្ចព្រមព្រៀងចំនួន ១៨ ក្រោយជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នៅល្ងាច ថ្ងៃទី៩ ខែវិច្ឆិកានេះ។ ក្នុងនោះ កិច្ចព្រមព្រៀង ទី៨ ស្ដីពី វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ និងកិច្ចព្រមព្រៀងទី៩ ស្ដីពី អនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


