ព័ត៌មានជាតិ
ពីភ្នំពេញ អគ្គលេខាធិការ UN ជំរុញឲ្យអាស៊ានខិតខំស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីអាចឈានទៅបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា
លោក អាន់តូនីញ៉ូ ហ្គូតេរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងជំរុញដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ខិតខំប្រឹងប្រែងស្វែងរកយុទ្ធសាស្ត្ររួមមួយ ដើម្បីអាចឆ្ពោះទៅបញ្ចប់វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា។ លោក អាន់តូនីញ៉ូ ជំរុញបែបនេះនៅក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក អាន់តូនីញ៉ូ ហ្គូតេរេស បានថ្លែងស្វាគមន៍ចំពោះគោលការណ៍របស់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់មេដឹកនាំអាស៊ាន កាលពីអំឡុងឆ្នាំ ២០២១ ស្ដីពី ដំណោះស្រាយបន្ទាន់សម្រាប់វិបត្តិនយោបាយ នៅប្រទេសមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក អាន់តូនីញ៉ូ ក៏បានជំរុញបន្ថែមឲ្យប្រទេសទាំងអស់ ជាពិសេសប្រទេសជាសមាជិកអាស៊ាន ដើម្បីស្វែងរកយុទ្ធសាស្ត្របង្រួបបង្រួមមួយ ឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា។
អគ្គលេខាធិការរូបនេះ អះអាងថា ស្ថានភាពនយោបាយ សន្តិសុខ សិទ្ធិមនុស្ស និងមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយកាន់តែជ្រៅទៅៗ។ ទន្ទឹមនេះ លោក ក៏បានប្រកាសថ្កោលទោស ចំពោះកម្រិតកើនឡើងនៃអំពើហិង្សា ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងស្ថានភាពសិទ្ធិមនុស្សដ៏គួរឲ្យព្រួយបារម្ភនៅក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ។ ខណៈលោក ចាត់ទុកការវាយប្រហារដ៏សាហាវទៅលើជនស៊ីវិល គឺអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ ក៏បានអំពាវនាវម្តងជាថ្មីម្ដងទៀត ដល់អាជ្ញាធរយោធាមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយចាប់ផ្តើមដំណើរការស្វែងការដំណោះស្រាយរួមគ្នា ដើម្បីត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយលោកបញ្ជាក់ថា នេះគឺជាផ្លូវតែមួយគត់ ដើម្បីជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាព ធានាបាននូវសន្តិភាព និងសន្តិសុខដ៏ស្ថិតស្ថេរនៅមីយ៉ាន់ម៉ា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


