ព័ត៌មានជាតិ
ព្រះចៅស៊ុលតង់ ស្នើឲ្យពិភាក្សាអំពីការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅព្រុយណេ
ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសកម្ពុជា និងព្រុយណេ សហការគ្នាលើវិស័យកសិកម្ម និងពិភាក្សាគ្នាអំពីការនាំចេញអង្ករផ្កាម្លិះពីប្រទេសកម្ពុជា ទៅប្រទេសព្រុយណេ ផងដែរ។

ការស្នើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិក្សាការងារទ្វេភាគីជាមួយព្រះចៅ ស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកានេះ នាវិមានសន្តិភាព។

នៅក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ បានសម្ដែងនូវព្រះរាជអំណរសាទរ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងល្អ និងជោគជ័យ។

ព្រះចៅស៊ុលតង់ ក៏បានសម្ដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជាមួយគ្នានេះ ព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានសម្ដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះទាក់ទំនងរវាងព្រះរាជាណា ចក្រទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ព្រះអង្គ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការ បន្តលើគ្រប់វិស័យបន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាពិសេសព្រះអង្គ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរវាងប្រទេសទាំងពីរ សហការគ្នាលើវិស័យកសិកម្ម និងការនាំចេញអង្ករផ្កាម្លិះពីប្រទេសកម្ពុជា ទៅប្រទេសព្រុយណេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរគុណ ជូនដល់ព្រះចៅស៊ុលតង់ ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


