ព័ត៌មានជាតិ
មន្ត្រីអះអាងមិនឲ្យតម្លៃស្រូវផ្ការំដួល ធ្លាក់ថ្លៃក្រោម ៩០០ រៀល/គីឡូក្រាម
ឆ្លើយតបកង្វល់ប្រជាកសិករដែលបានត្អួញត្អែរពីការធ្លាក់ថ្លៃតម្លៃស្រូវ មន្ទីរកសិកម្មខេត្តបាត់ដំបងបានអះអាងពីការធានាតម្លៃស្រូវ ក្រោយពីមានការបញ្ជូនមន្រ្តីក្រសួងកសិកម្មចុះមកដោះស្រាយដល់កសិករ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងស្រុកបវេល តម្លៃស្រូវផ្ការំដួលសេីមចាប់ពីពេលនេះទៅទទួលបានតម្លៃ ១,០៤៤.០០០៛ ក្នុងមួយតោន មិនអោយធ្លាក់ចុះដល់៩០០៛/គីឡូក្រាមនោះទេ ដោយលោកបញ្ជាក់ថា បេីគេអោយលេីសពី ១០០០រៀលក្នុង មួយគីឡូក្រាម បងប្អូនលក់ចុះ តែបើឈ្មួញឲ្យតម្លៃក្រោម ១០០០រៀលក្នុង ១គីឡូក្រាម លោក ឧកញ៉ា ភួ ពុយ បានសន្យា ទទួលទិញពីប្រជាកសិករក្នុងតម្លៃជាង ១០០០រៀល/គ.ក ដែលមានទីតាំងទទួលទិញនៅទីនោះផ្ទាល់តែម្តង ។
លោកបានបញ្ជាក់ថាតម្លៃស្រូវសេីមផ្ការំដួល :
១-ប្រភេទគុណភាពល្អ ឈ្មួញបានទិញពីកសិករផ្ទាល់តម្លៃពីជាង៨០០រៀល ដល់ជិត៩០០រៀល /គីឡូក្រាម= ៩៨០.៦០០០៛-១.០០៩២០០៛ ក្នុង១តោន។ ហើយឈ្មួញឬកសិករលក់ផ្ទាល់នៅក្រុមហ៊ុនបៃតងភីអិលសុី តម្លៃជាង១០០០រៀល/គីឡូក្រាម =១.០៧៨៨០០៛-១.១០២.០០០៛ ក្នុង ១តោន។
២,ប្រភេទគុណភាពមធ្យម (លេខ២) ឈ្មួញទិញពីសិករផ្ទាល់តម្លៃជិត១០០០រៀល/គីឡូក្រាម=៩៥១.២០០៛-៩៦២.៨ ០០៛ ក្នុងមួយតោន ហើយឈ្មួញឬកសិករលក់ផ្ទាល់នៅក្រុមហ៊ុន បៃតង ភីអិលស៊ី បានតម្លៃជាង១០០០រៀល/គីឡូក្រាម=១,០៤៤. ០០០៛ ក្នុង ១តោន។


គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចាត់បញ្ជូនអនុរដ្ឋលេខាធិការក្រសួងកសិកម្មចំនួន ២ នាក់ គឺលោក ឃី កុសល និងលោក ឈុំ ឆុនលី ចុះដោះស្រាយបញ្ហាតម្លៃស្រូវចុះថោក ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករយ៉ាងធ្ងន់ធ្ងរ។
ក្រសួងកសិកម្មបានឆ្លើយតបលើការធ្លាក់ថ្លៃតម្លៃស្រូវកើតមានមិនខុសពីឆ្នាំមុនៗនោះទេ ដោយឆ្នាំនេះប្រជាកសិករបានប្រមូលផលស្រូវផ្ការំដួលចាប់ពី ខែវិច្ឆិកា ដល់ពាក់កណ្តាលខែធ្នូ។ ការប្រមូលផលរបស់ប្រជាកសិករនេះបង្កឱ្យរោងម៉ាស៊ីនកិនស្រូវកកស្ទះ ទើបធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រូវតែម្តង៕
អត្ថបទ៖ សៅ រិទ្ធិ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន