ព័ត៌មានជាតិ
អាហារូបករណ៍ ១០០% ចំនួន៣០កន្លែង សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស
អាហារូបករណ៍ ស សុខា នៅឆ្នាំនេះ នឹងផ្ដល់ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ៣០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សាថ្មី ២០២២-២០២៣។

អាហារូបករណ៍ដល់សិស្ស-និស្សិតឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៣០កន្លែង មានថ្នាក់បរិញ្ញាបត្ររងចំនួន ១០កន្លែង និងថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង។

I.លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ
- ផ្ដល់ជូនសិស្ស-និស្សិតទូទាំងប្រទេស
- សិស្ស-និស្សិត មកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ(ទទួលបានអាទិភាព)
- សិស្ស-និស្សិត ធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬ មានជីវភាពខ្វះខាត(ទទួលបានអាទិភាព) (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ)
- សិស្ស-និស្សិត ត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន (មានគំរូ)
- សិស្ស-និស្សិត ត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។
II.លក្ខខណ្ឌជ្រើសរើសកម្រិតសិក្សា
- ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ឬសញ្ញាប័ត្រដែលមានតម្លៃសមមូល
- ថ្នាក់បរិញ្ញាបត្ររង ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ឬប្រឡងធ្លាប់មធ្យមសិក្សាទុតិយភូមិ
III.អំពីជំនាញ និងព័ត៌មានទាក់ទង នឹងគ្រឹះស្ថានឧត្ដមសិក្សា
- គណនេយ្យ
- ហិរញ្ញវត្ថុ និងធនាគារ
- ម៉ាឃិតធីង
- គ្រប់គ្រង
- ទេសចរណ៍
- ភាសាអង់គ្លេស
IV.សិស្សអាចដាក់ពាក្យស្នើសុំតាមរយៈ
- ដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា ស្ថិតនៅផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
- តាមរយៈ Facebook Page អាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារ តម្រូវ Scan ឬថត(ឲ្យបានច្បាស់) ផ្ញើចូល Page
- តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយ នឹងឯកសារតម្រូវ Scan ឬថត(ឲ្យបានច្បាស់) ផ្ញើមក Telegram
V. កាលបរិច្ឆេទ
សិស្ស-និស្សិត អាចមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


