ព័ត៌មានជាតិ
ពលរដ្ឋរស់នៅតំបន់ស្នងអនបាត់បង់មុខរបរប្រចាំថ្ងៃ ខណៈដែលក្រុមហ៊ុនអាជីវកម្មរ៉ែមាសកំពុងដំណើរការ
ប្រជាពលរដ្ឋចំនួនចំនួន១៥២ គ្រួសារ រស់នៅក្នុងតំបន់ស្នងអន ឧបសម្ព័ន្ធភូមិក្រាំង ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនអាជីវកម្មរ៉ែមាស។
ក្រុមប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា អាជីកម្មរ៉ែមាសរបស់ក្រុមហ៊ុនកំពុងធ្វើអាជីវកម្ម នៅតំបន់ភ្នំជីបានគំរាមកំហែងពួកគាត់បំបិទសិទ្ធិសេរីភាពតាមរយៈការធ្វើកិច្ចសន្យាបញ្ឈប់មុខរបរជីករុករករ៉ែមាស ជាលក្ខណៈគ្រួសារ ដែលជាមុខរបរសំខាន់សម្រាប់រស់នៅរបស់ពួកគាត់។

ក្រុមប្រជាពលរដ្ឋលើកឡើងថា មុខរបរនេះ ពួកគាត់បានធ្វើជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមិនមានក្រុមហ៊ុនមកម្លេះ ដោយមិនដែលមានបញ្ហាអ្វីនោះទេ។ រហូតដល់ឆ្នាំ២០២១ ក៏មានអ្នកតំណាងក្រុមហ៊ុនចូលទៅ និងស្នើសុំប្រជាពលរដ្ឋទាំងអស់យោគយល់អាធ្យាស្រ័យសុំរួមរស់ធ្វើដំណើរតាមផ្លូវរបស់ប្រជាពលរដ្ឋផង។
លុះដល់ឆ្នាំ២០២២ ក្រុមហ៊ុនបានមកអះអាងជាមួយប្រជាពលរដ្ឋថា បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងបណ្តេញប្រជាពលរដ្ឋចេញពីតាំងរបស់ក្រុមហ៊ុនដែលខ្លួនធ្លាប់រស់នៅដាំស្រូវ ដាំស្វាយចន្ទី និងប្រកបមុខរបរជីករករ៉ែមាសជាសលក្ខណៈគ្រួសារផងដែរ។

ក្រុមប្រជាពលរដ្ឋផ្សេងទៀតបញ្ជាក់ដែរថា ក្រុមហ៊ុនតែងតែប្រើប្រាស់កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញបរិស្ថាន មកកំរៀមកំហែងដកហូតម៉ាស៊ីន និងបង្ខំឲ្យពួកគាត់ផ្តិតមេដាយទទួលយកលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន។ ប៉ុន្តែលក្ខខ័ណ្ឌទាំងអស់នោះ មិនអាចឲ្យប្រជាពលរដ្ឋទទួលយកបានឡើយ។
ជាមួយគ្នានេះផងដែរ លោក សុខ ហេង មេភូមិស្នងអនឧបសម្ព័ន្ធភូមិក្រាំង លើកឡើងថា លក្ខខ័ណ្ឌទាំងបីចំណុចរបស់ក្រុមហ៊ុនមាន៖ ១. ក្នុងពេលធ្វើអាជីកម្មរ៉ែមាស ជម្រៅមិនឲ្យលើស៣ម៉ែត្រ, ២. រាល់អាចម៍ដីប្រជាបលរដ្ឋធ្វើអាជីវកម្មរ៉ែមាស បើមានដុំថ្ម ដុំគ្រួសតូចធំ ត្រូវរក្សាទុកមួយកន្លែងដើម្បីដឹកជញ្ជូនទៅក្រុមហ៊ុន និងទី៣. នៅពេលដែលក្រុមហ៊ុនឲ្យប្រជាជនបញ្ឈប់ ប្រជាពលរដ្ឋត្រូវបញ្ឈប់តាមគោលការណ៍របស់ក្រុមហ៊ុន។ ទាំងបីចំណុចនេះ បានបំពានទាំងស្រុងលើប្រជាពលរដ្ឋរបស់លោកដែលរស់នៅជាយូរឆ្នាំមកហើយ។

ជាពិសេសនោះ បំពានលើការប្រកបការងារប្រចាំថ្ងៃ មិនអាចឲ្យប្រជាពលរដ្ឋរបស់លោករស់នៅបាន។ ហើយកន្លងមកក្រុមហ៊ុន បានបណ្តេញប្រជាពលរដ្ឋរបស់លោកចេញពី ដីចំការស្រូវ មិនឲ្យប្រជាពលរដ្ឋទៅច្រូតកាត់ បិទផ្លូវចេញចូល ទាំងដីចំការដំឡូង ស្រូវ និងស្វាយចន្ទីរ របស់ប្រជាពលរដ្ឋ ក្នុងបរិវេណដីដែលក្រុមហ៊ុនហ៊ុព័ទ្ធ និងអះអាងថា ជារបស់ក្រុមហ៊ុនផងដែរ។
ជុំវិញករណីនេះ យើងមិនអាចទាក់ទងដំណាងក្រុមហ៊ុន អាជីវកម្មរ៉ែមាស ឈ្មោះឡេតចេងម៉ាញនីងឌីវេឡុបមិន ឯ.ក កំពុងរុករករ៉ែមាសននៅតំបន់ភ្នំជី បំភ្លឺបាននោះទេ៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


