ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ត្រៀមរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ានមានតំណាង៨០ទីក្រុងនិងខេត្តចូលរួម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥វិច្ឆិកា បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារលម្អិត ដែលនៅសេសសល់មួយចំនួនក្នុងការរៀបចំឲ្យបានរួច រាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ចាប់ផ្តើមនៅថ្ងៃទី២ និងទី៣ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។
តាមការបញ្ជាក់របស់លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុងនិងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗ ចូលរួម ដែលមានដូចជាទីវៀងចន្ទ័ ប្រទេសឡាវ,ទីក្រុងបាងកកប្រទេស ថៃ,ទីក្រុងសឹង្ហបុរី និងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាជាដើម។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ យើងរៀបចំក្នុងកំរិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន(AIPA)តែយកទំរង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានដែលទើបបញ្ចប់ទៅថ្មីៗនេះនៅខេត្តសៀមរាប។
លោកបានបញ្ជាក់ថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរព្រោះយើងមានបទពិសោធន៍ធ្វើបានល្អរួចមកហើយ។វេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២មានគោលបំណងពង្រឹងកិច្ចសហការតាមរយះការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មីតាមគោលការណ៏អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022)ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។វេទិកានេះគឺសំរាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៏ល្អៗ ក៏ដូចជាទស្សនះរបស់ពួកគាត់សំរាប់ការកសាងសហគមន៏អាស៊ាន៕ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី