ព័ត៌មានជាតិ
ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តនៅកម្ពុជាបានកើនឡើង៥ភាគរយ
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា បច្ចុប្បន្ននេះការចូលរួមបរិច្ឆាគ ឈាមដោយស្ម័គ្រចិត្តនៅកម្ពុជាបានកើនឡើង៥ភាគរយពោលគឺពី ១០ភាគរយ ដល់១៥ភាគរយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

ថ្លែងក្នុងកម្មវិធីកិច្ចបរិច្ចាគឈាមរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» នៅព្រឹកថ្ងៃទី២៧វិច្ឆិកា នេះ លោក វេជ្ជបណ្ឌិត បានបន្តថា ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដោយធ្លាក់ចុះពី២០ភាគរយមកនៅត្រឹម១០ភាគរយដែលធ្វើឱ្យមានការប្រឈមនឹងការខ្វះខាតឈាមជាខ្លាំង។
ប៉ុន្តែបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានលក្ខណៈល្អប្រសើរដោយរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញរួចមកការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តបានកើនឡើងពី១០ភាគរយដល់១៥ភាគរយដោយសារមានការចូលរួមបរិច្ឆាគឈាមច្រើន។

លោក វេជ្ជបណ្ឌិតបានបន្តទៀតថា «ការចូលរួមរបស់វិស័ឯកជន មហាជននិងយុជនពិតជាមានសារសំខាន់ណាស់ក្នុងសេវាកម្មជាតិផ្តល់ឈាមព្រោះថាបើមិនមានការចួលពីមហាជននិងសប្បុរសជនទេសេវាកម្មផ្តល់ឈាមជាតិមិនអាចប្រព្រឹត្តិទៅបានទេខណៈនៅរាជធានីភ្នំពេញមានតម្រូវការឈាម២៥០ប្លោកនិងនៅទូទាំងប្រទេសមានប្រមាណជាង៣០០ប្លោកក្នុង១ថ្ងៃៗ»។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា បើទោះបីជាមានការចូលរួមច្រើនក៏ដោយក៏អត្រាអ្នកចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តក៏នៅមានកម្រិតនៅឡើយហើយក្នុងការដោះស្រាយបញ្ហាកង្វះខាតឈាមទាមទារឱ្យមានការចូលរួមរហូតដល់ជាង៨០ភាគរយដោសារតម្រូវការឈាមមានការកើនឡើងជារៀងរាល់ឆ្នាំ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបរិច្ឆាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ។ ផ្ទុយទៅវិញវាមានអត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើនដូចជាឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗរួមមាន ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមនឹងរក្សាការសម្ងាត់ជូន។ ជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាមនិងការលើសជាតិដែកដែលធ្វើឲ្យមានផលប៉ះពាល់ដល់ថ្លើមនិងលំពែង។ ជួយធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
លោក វេជ្ជបណ្ឌិតបានបន្ថែមទៀតថា «សូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រឱសថណាផលិតបានទេនិងសូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល»។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអំពាវនាវដល់ប្រជាពលរដ្ឋនិងសប្បុរសជនទាំងអស់ចូលរួមបរិច្ឆាគ ឈាមឱ្យបានកាន់តែច្រើនបន្ថែមទៀតព្រោះថាឈាមរបស់លោកអ្នកនឹងធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។
ជាងនេះទៀតវានឹងបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺជាមាតាដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។ ជាមួយគ្នានេះវាបានផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គមផងដែរ៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


