ព័ត៌មានជាតិ
ជប៉ុនសាកល្បងម៉ាស៊ីនឈូសដីប្រើបច្ចេកវិទ្យាឡាស័រ ដាំដុះស្រូវទទួលទិន្នផលខ្ពស់
លោក KISHI KAWA អគ្គនាយអង្គការ Tokyo JMas HQ បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយលោក សុខ លូ អភិបាលខត្តបាត់ដំបង ដើម្បីបង្ហាញពីគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព និងពីគម្រោងកែលម្អដីកសិកម្មដែលស្ថិតនៅតាមបណ្តាស្រុកគោលដៅ ដែលបានអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS.ជេម៉ាស់)។

លោក KISHI.KAWA បានបញ្ជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន (JapanMineActionServiceJMAS) គឺជាអង្គការក្រៅរដ្ឋាភិបាលកម្រិតអន្តរជាតិមានទីស្នាក់ការកណ្ដាលនៅទីក្រុងតូក្យូប្រទេសជប៉ុន។ អង្គការ (JMAS) បានសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្នុងការអនុវត្តនូវគម្រោងជាច្រើន ក្នុងនោះមានគម្រោងមួយឈ្មោះថា “គម្រោងកសាងភូមិសុវត្ថិភាព (Safety Village Construction Project SVC) ដែលទទួលជំនួយទាំងស្រុងពីក្រុមហ៊ុនផលិតគ្រឿងចក្រសាងសង់មានឈ្មោះថា “ក្រុមហ៊ុនកុម៉ាត់ស៊ុ KOMATSU Ltd” ចាប់តាំងពីឆ្នាំ២០០៨ នៅក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។


លោកអគ្គនាយក JMAS ជប៉ុន បានឲ្យដឹងទៀតថា នៅឆ្នាំ ២០២០ ក្រុមហ៊ុន KOMATSU បាននាំយកម៉ាស៊ីនឈូសដីដែលប្រើបច្ចេកកវិទ្យាឡេស័រ (LASER) ដែលអាចឈូសពង្រាបដីស្រែឲ្យមានកំរិតនីវ៉ូទឹកស្មើគ្នា មកបំពាក់ លើគម្រោង PMS ក្នុងនាមជា”គម្រោងសាកល្បង”របស់ខ្លួន។
ការសាកល្បងក្នុងការនាំយកគ្រឿងចក្រឈូសឆាយកៀរពង្រាបដី ដើម្បីជួយដល់ប្រជាកសិកររស់នៅក្នុងស្រុកគោលដៅលើវិស័យកសិកម្មដាំដំណាំស្រូវឲ្យទទួលបានទិន្នផលខ្ពស់។
លោកបន្តថា ដោយសារតែវិបត្តិជាសាកលពីជំងឺកូវីដ ការអនុវត្តគម្រោងបានខកខានមួយរយះ ហើយអ្នកជំនាញមកពីប្រទេសជប៉ុនក៏បានផ្អាកសកម្មភាពផងដែរ។ តែក្រុមហ៊ុននៅតែបន្តផ្តល់ជំនួយដើម្បីជួយឈូសពង្រាបដីស្រែជូនប្រជាកសិករជាធម្មតាក្រោយពីវិបត្តិកូវីដ ១៩ បានបញ្ចប់។
បើទោះបីមិនទាន់ពង្រីកគោលដៅសកម្មភាពរបស់ខ្លួនឲ្យបានទូលំទូលាយក៏ដោយ អង្គការរបស់ជប៉ុននេះបានរិះរកយុទ្ធសាស្ត្រជាច្រើន ដើម្បីបន្តការកែលម្អនិងពង្រីកគម្រោងរបស់ខ្លួនក្នុងគោលដៅការលើកកំពស់នូវជីវភាពប្រជាពលរដ្ឋ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


