ព័ត៌មានជាតិ
មន្រ្តីប្រាប់ថា ពលករខ្មែរឆ្លងកូវីដ១៩ នៅថៃ ទទួលការព្យាបាលដោយឥតគិតថ្លៃ
ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលរកឃើញឆ្លងជំងឺកូវីដ១៩ កំពុងត្រូវបានយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាលថៃ និងទទួលការព្យាបាលដោយឥតគិតថ្លៃ។

ស្របពេលប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ១៩រីករាលដាល លោក វេជ្ជបណ្ឌិត អ៊ុក វិទ្យាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអំពាវនាវឲ្យពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ សូមកុំជ្រួលច្របល់វិលត្រឡប់មកស្រុកវិញ ពោលគឺធ្វើការនៅទីណា សូមនៅទីនោះសិន ព្រោះប្រទេសថៃ ក៏មានកន្លែងធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ១៩គ្រប់គ្រាន់ ដោយមិនគិតលុយ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា បើសិនបានជាវិលត្រឡប់មកវិញតាមច្រករបៀងក្តី តាមផ្លូវកាត់ក្តី សូមស្ម័គ្រចិត្តចូលខ្លួនមកធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនចូលទៅកាន់សហគមន៍ និងបើចូលដល់សហគមន៍ហើយ សាមីខ្លួន សាច់ញាតិ ឬ អ្នកជិតខាង សូមរាយការណ៍ជាបន្ទាន់មកកាន់ អាជ្ញាធរមូលដ្ឋានឲ្យបានដឹង ដើម្បីបញ្ជូនមកធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬ ធ្វើចត្តាឡីស័ក នៅផ្ទះផ្ទាល់ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ សភាពការគ្រប់គ្រងពលករត្រឡប់មកពីប្រទេសថៃ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលគ្រប់គ្រងបានល្អ ពុំមានធ្លាយចូលសហគមន៍ ដោយពុំទាន់ធ្វើចត្តាឡីស័កនោះទេ។ ទោះបីយ៉ាងណា លោកចង់ឲ្យពលរដ្ឋចូលរួមបន្ថែមទៀត គឺពលរដ្ឋ ទាំងអស់ត្រូវក្លាយជាភ្នាក់ងារផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋាននៅពេលពិនិត្យឃើញថា មានពលករទើបត្រឡប់មកពីប្រទេសថៃ ចូលសហគមន៍ ឬ សង្ស័យ មានការកើតជំងឺកូវីដ១៩ នៅសហគមន៍របស់ខ្លួន។

លោក វឿង ប៊ុនរ៉េត បញ្ជាក់ថា ពលករត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង គឺកម្រិតធម្មតា ពុំមានគំហុកនោះទេ គឺចន្លោះពី ២០ ទៅ៥០នាក់ ពេលខ្លះ ១០០ មាន ជាង ១០០ នាក់ ក្នុងមួយថ្ងៃ។ តួលេខសរុបពលករ ដែលត្រឡប់មកពីប្រទេសថៃគិតត្រឹមព្រឹកថ្ងៃទី០៥មករានេះ មានចំនួន ១៨១៥នាក់ ស្រី ៧៥៤នាក់ ក្នុងនោះបាន យកសំណាក ១៤៨៩នាក់ ស្រី ៦២២នាក់ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង(ពេទ្យធំ )៕


អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ គិតត្រឹមថ្ងៃទី៥មករា មានកម្មករនិយោជិតជាង៣៤ម៉ឺននាក់ ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


