Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍន៍​រាជធានី​ត្រូវ​ធ្វើ​ឡើង​ទៅតាម ប្លង់​គោល​រាជធានី​ឆ្នាំ​២០៣៥ ទាំង​ការអភិវឌ្ឍន៍​ប្រឡាយ​ទឹក និង​សំណង់​ផ្សេងៗ

បានផុស

នៅ

ភ្នំពេញ​ ៖ ការអភិវឌ្ឍន៍​រាជធានី​ត្រូវ​ធ្វើ​ឡើង​ទៅតាម ប្លង់​គោល​រាជធានី​ឆ្នាំ​២០៣៥ ទាំង​ការអភិវឌ្ឍន៍​ប្រឡាយ​ទឹក និង​សំណង់​ផ្សេងៗ ជាមួយនឹង​ការកែប្រែ (Update) ប្លង់​គោល​នេះ​មួយ​ចំនួន​ឡើងវិញ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់​លោក​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការកែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​ប្លង់គោល​រាជធានី​ឆ្នាំ​២០៣៥ និង​លើក​ទិសដៅ​អនុវត្ត​បន្ត នៅ​រសៀល​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា នៅ​រាជធានី​ភ្នំពេញ បាន​បង្កើត​ឡើង​នូវ​ប្លង់​គោល​ជាច្រើន តែ​សម្រាប់​ការប្រជុំ​ថ្ងៃនេះ យើង​លើក​យក​តែ ប្លង់គោល​ប្រើប្រាស់​ដី​ថា្នក់​ខណ្ឌ ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ប៉ុណ្ណោះ​មក​ប្រជុំពិភាក្សា​និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដើម្បីអោយ​ថ្នាក់​ខណ្ឌ​បាន​យល់​ពី​គម្រោង​អភិវឌ្ឍ​ប្លង់​មេ និង​ធ្វើ​កិច្ចការងារ​នេះ​ឡើងវិញ ។​

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ថា​៖ សម្រាប់​ភូមិបាល​ខណ្ឌ​ត្រូវ​ក្តាប់​ប្លង់​មេ​អោយបាន​ច្បាស់លាស់ មុន​ផ្តល់​អោយគេ​ធ្វើ​អ្វីមួយ ពោលគឺ ការអភិវឌ្ឍ​ក្រុង​ត្រូវធ្វើឡើង​ទៅតាម​ប្លង់​មេ ទាំង​ប្រឡាយទឹក ក៏​ដូច​សំណង់​ផ្សេងៗ ។​

លោក​ឃួ​ង ស្រេង​បាន​បន្តទៀតថា ខណ្ឌ​មួយចំនួន យើង​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​ថា្នក់​ខណ្ឌ ចក្ខុវិស័យ​ឆ្នាំ​២០៣៥​រួចហើយ នៅសល់​ខណ្ឌ​ទើប​បង្កើត​ថ្មី​មួយចំនួន​ប៉ុណ្ណោះ ដែល​មិនទាន់​បានរៀបចំ ដែល​យើង​ត្រូវ​សិក្សា​ពី​ប្លង់​មេ​អោយបាន​ច្បាស់ ។ ៨​ឆ្នាំទៅ​១០​ឆ្នាំ ប្លង់គោល​រាជធានី​ត្រូវ​កែប្រែ​(Update) ឡើងវិញ ដើម្បី​ងាយស្រួល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន​។ មន្ទីរជំនាញ អភិបាលខណ្ឌ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ​អោយបាន​ជាក់លាក់​លើ​ប្លង់គោល ជៀស​អោយបាន​ពី​ការរំលោភ​ទៅលើ​ប្លង់គោល​២០៣៥​នេះ​។

គួរ​បញ្ជាក់​ថា ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ថ្នាក់​ខណ្ឌ គឺ​ជំរុញ​ការគាំទ្រ និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ជា​“​បេះដូង របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិតនៅលើ​ចំនុច​ពិសេស នៃ​ប្រសព្វ​ទន្លេ​បួន​ហៅថា​ទន្លេ​បួន​មុខ ដែលជា​អត្ត សញ្ញាណ​តែមួយ​គ្មាន​ពីរ ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច​ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយ​សក្ដានុពល​ប្រ​កួត​ប្រជែង ជាមួយ​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​វឌ្ឍនភាព សមធម៌ និង​ចីរភាព ព្រមទាំង​សំដៅ​រៀបចំ និង​អភិវឌ្ឍ​ខណ្ឌ ជា​តំបន់​ស្នូល​នៃ​រាជធានី​ភ្នំពេញ សម្រាប់​រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាព​បរិស្ថាន​រស់នៅ​ល្អប្រសើរ សុ​ខុ​ដុម​នីយកម្ម ភាព​ឆ្លាត​វៃ ចីរភាព និង​បរិ​យា​ប័ន្ន​៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម