ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងចេញថ្លៃផ្ញើកង់ម៉ូតូបេក្ខជនប្រឡងបាក់ឌុបទាំង ១៤ មណ្ឌល
បើប្រៀបធៀបទៅនឹងឆ្នាំមុនទាំងចំនួនបេក្ខជនដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងចំនួនមណ្ឌលប្រឡងក្នុងខេត្តបាត់ដំបងគឺមានការកើនឡើងព្រមទាំងមានការចាត់ចែងជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តមអភិបាលខេត្តផងដែរ។

កាលបរិច្ឆេទនៃការប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេសនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។
គេសង្គេតឃើញប្អូនៗសិស្សានុសិស្ស ទាំងនៅក្នុងក្រុងបាត់ដំបង ក៏ដូចជាសិស្សដែលមកពីតាមបណ្តាស្រុកឆ្ងាយៗ បាននាំគ្នាធ្វើដំណើរទៅអុជធូបបែរបន់រូបសំណាកលោកតាដំបងគ្រញូង ដើម្បីសុំឲ្យពួកគេបានប្រឡងជាប់គ្រប់ៗគ្នា ដែលលោកធ្លាប់តែមានឈ្មោះ បោះសម្លេង រន្ទឺសុសសាយល្បីល្បាញថា មានមហិទ្ធិរិទ្ធខ្លាំងពូកែ តាំងពីដើមរៀងមក។
លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំសិក្សា២០២២-២០២៣ នេះ ចំនួនមណ្ឌលប្រលងបានកើនឡើងរហូតដល់ ១៤ មណ្ឌល ដែលកាលពីឆ្នាំមុនមានតែ១០មណ្ឌល ដោយឡែកបេក្ខជនដែលបានចុះឈ្មោះប្រលងនៅទូទាំងខេត្ត សរុបមានចំនួន ៨.៩៨៧ រូប។

លោកប្រធានមន្ទីរបានបន្តថា នៅក្នុងឆ្នាំនេះដែរ មន្ទីរអប់រំខេងត្តបានរៀបចំជាកន្លែងសម្រាប់សិស្សមកពីបណ្តាស្រុកឆ្ងាយៗ បានកន្លែងសម្រាក គឺមាន៥ទីតាំងគឺ សាលាបឋមសិក្សា អូរចារ សាលាបឋមសិក្សាវត្តកំផែង សាលាបឋមសិក្សាជ្រៃកោង សាលាបឋមសិក្សា១៣មករា និងសាលាបឋមសិក្សាព្រែកព្រះស្តេច។
នៅក្នុងនោះផងដែរលោក សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបងក៏បានបញ្ជាទៅតាមស្រុកមួយចំនួន ឲ្យមានការពិនិត្យឡើងវិញទៅលើចំនួនសិស្សដែលត្រូវឡើងមកប្រឡង ត្រូវយកចិត្តទុកដាក់ និងធ្វើការឧបត្ថម្ភដល់សិស្សណាដែលមានជីវភាពខ្វះខាត ហើយនៅគ្រប់មណ្ឌលប្រឡងទាំង ១៤ មណ្ឌល ដោយមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើ កង់ ម៉ូតូ ឡើយដោយលោកជាអ្នកចេញមុខបង់ឲ្យទាំងអស់។
លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា នៅក្នុងការប្រលងឆ្នាំនេះដែរ គឺឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យមានការត្រៀមរថយន្តសង្គ្រោះចំនួន ៧ គ្រឿង ហើយនៅក្នុងមួយមណ្ឌលត្រូវមានគ្រូពេទ្យចំនួន ២រូប ដើម្បីប្រចាំការព្រមទាំងបានត្រៀមអាល់កុល និងចែកម៉ាស់ដល់សិស្សានុសិស្ស និងអនុរក្សជាង១ពាន់នាក់ផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


