Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ទម្លាក់ថវិកាជាតិ ៣០លានដុល្លារ បោសសម្អាតមីន ឱ្យអស់ត្រឹម​ឆ្នាំ ២០២៥

បានផុស

នៅ

ក្រោយពីថវិកាចំនួន ១៨៤​ ៧៣៥ ៧០ ដុល្លារ ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ សម្តេចម៉ែ និងសប្បុរសជនសម្រាប់ការដោះមីន បានចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញ​ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាថា ឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រផេកផ្លូវការរបស់សម្តេចតេជោ បានលើកឡើងថា ក្នុងករណីខ្វះ សម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំ​ឆ្នាំ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់សប្បុរសជនចូលរួមតាមលទ្ធភាព ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹមជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបួងសួងសូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកប​ដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១​ អាជ្ញាធរមីន បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​សុខ​សុវត្ថិភាព ជីវភាព​រស់នៅ និង​ភាព​សុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ គ្រប់​វ័យ គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។

បើតាមលោក លី ធុជ អាជ្ញាធរ​មីន នឹង​បន្ត​សហការ​ជាមួយ​កងទ័ពជើងគោក មជ្ឈមណ្ឌល​ជាតិ​កង​រក្សា​សន្តិភាព និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា នឹង​ប្រើប្រាស់​ថវិកា ​របស់​សម្តេច​តេ​ជោ ធ្វើការ​បោសសម្អាត​មីន​ឲ្យ​ចំ​គោលដៅ​ជា​អាទិភាព និង​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​សហគមន៍ ក្នុង​គោលបំណង​ចូលរួម​ព​ន្លឿ​ន​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​។

ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំ​ឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨​គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។

ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការ​ងារសកម្មភាពមីន នៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការ​អនុវត្តផែន​ការយុទ្ធសាស្ត្រជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ថាក់ស៊ី​ន​​​ បង្ហាញ​បំណង​ចេញមុខ​​​ជួយរដ្ឋាភិបាល​​កូន ចរចា​​រឿងពន្ធ​​គយ​ជាមួយអាមេរិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​យោធា​​រុស្ស៊ី​​អះអាងថា​ រំដោះ​តំបន់​ Kursk ​ទាំង​​ស្រុង​​ ចំថ្ងៃ​ លោក ​ត្រាំ ជួប​​​​ហ្សេលេនស្គី និង​មេដឹកនាំអឺរ៉ុប

កីឡា១០ ម៉ោង មុន

Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការងារឱ្យរើសគ្រូបច្ចេកទេសជិត៣ពាន់នាក់ដើម្បីដាក់បង្រៀនតាមសាលារដ្ឋ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម