ព័ត៌មានជាតិ
សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រីសត ខុសគ្នាដូចម្ដេច?
សណ្ឋាគារនិងសេវាស្នាកនៅទេសចរណ៍ ត្រូវបានបែងចែកទៅតាមប្រភេទអាជីវកម្ម។ ក្រសួងទេសចរណ៍បានរៀបចំបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធអាជីវកម្មសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ ដោយបែងចែកទៅតាមកម្រិតនិងគោលដៅផ្សេងៗគ្នា។

សណ្ឋាគារ
អាជីវកម្មសណ្ឋាគារ គឺជាការយកអគារសម្រាប់ធ្វើអាជីវកម្មផ្គត់ផ្គង់បន្ទប់ស្នាក់នៅ ដែលមានបំពាក់សម្ភារៈបរិក្ខារជូនភ្ញៀវ និងមានសេវាកម្មមួយចំនួនដូចជា ភោជនីយដ្ឋាន បានីយដ្ឋាន ហាងលក់ទំនិញ វត្ថុអនុស្សាវរីយ៍ កន្លែងហាត់ប្រាណ លេងកីឡា សាលប្រជុំ ព្រមទាំងមានសេវាកម្មពេញលេញទៅតាមតម្រូវការរបស់ភ្ញៀវ។
ទីតាំងសណ្ឋាគារស្ថិតនៅតាមទីប្រជុំជន ជាយក្រុង តំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់ដែលមានចលនាទេសចរណ៍ ។

សណ្ឋាគារអាផាតមិន (Apartment Hotel)
សណ្ឋាគារអាផាតមិន (Apartment Hotel) ជាសណ្ឋាគារដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វ៊ីតដោយបំពាក់គ្រឿងសង្ហារិម សម្ភារៈបរិក្ខារ និងផ្តល់នូវសេវាកម្មដូចសណ្ឋាគារដែរ ហើយបម្រើឲ្យការស្នាក់នៅរយៈពេលវែង ។ បន្ទប់ស្វ៊ីតមានបន្ទប់ស្នាក់នៅមួយ ឬច្រើន មានបំពាក់គ្រឿងសម្ភារៈផ្ទះបាយ និងមានបន្ទប់សម្រាប់ទទួលភ្ញៀវ។

សណ្ឋាគារស្វ៊ីត (Suite Hotel)
សណ្ឋាគារស្វ៊ីត (Suite Hotel) ជាសណ្ឋាគារដែលមានបន្ទប់ស្នាក់នៅទាំងអស់សុទ្ធតែជាបន្ទប់ស្វីត។


សណ្ឋាគាររីសត (Resort Hotel)
សណ្ឋាគាររីសត (Resort Hotel) គឺជាសណ្ឋាគារដែលមានទីតាំងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ឆ្ងាយពីទីប្រជុំជន មានកន្លែងលំហែកាយសម្រាកយកខ្យល់អាកាស មានផ្តល់សេវាកម្មម្ហូបអាហារភេសជ្ជៈ និងសេវាកម្មផ្សេងទៀត ដែលធ្វើឲ្យចំរើនសុខភាព ដូចជាវាយកូនគោល វាយតេនីស ស្ទូចត្រី និងជិះសេះជាដើម។

ម៉ូតែល (Motel)
ម៉ូតែល (Motel) ជាអាគារមានមួយជាន់ ឬពីរជាន់ ដែលស្ថិតនៅតាមតំបន់ជាយក្រុង ឬតំបន់ដែលមានចលនាទេសចរណ៍ និងតាមបណ្ដោយផ្លូវសំខាន់ៗ ផ្ដល់នូវសម្បទា និងសេវាកម្មមានកម្រិតសម្រាប់បម្រើឲ្យការស្នាក់នៅជាលក្ខណៈសំចតរយៈពេលខ្លី។ មានភោជនីយដ្ឋានខ្នាតតូច មានចំណតរថយន្តធំទូលាយ និងមានផ្តល់សេវាកម្មសម្រាប់កម្សាន្តមួយចំនួន។

ឡូដ៍ (Lodge)
ឡូដ៍ (Lodge) គឺជាអាគារដែលមានទីតាំងស្ថិតនៅតាមតំបន់សម្រាកវិស្សមកាលជនបទ ឬតំបន់ទាក់ទាញទេសចរសម្រាប់បម្រើឲ្យការស្នាក់នៅដល់ទេសចរមានលក្ខណៈជាពួក ឬ ជាក្រុមដែលមានគោលបំណងសម្រាកលំហែកាយ និងកម្សាន្តក្នុងសកម្មភាពនេសាទ បរបាញ់ កីឡា មានបម្រើសេវាម្ហូបអាហារ និងភេសជ្ជៈ មានចំណតរថយន្ត ព្រមទាំងមានបំពាក់គ្រឿងសម្ភារៈផ្ទះបាយ។

បឹងហ្គាឡូ (Bungalow)
បឹងហ្គាឡូ (Bungalow) គឺជាអាគារមួយជាន់មានលក្ខណៈជាភូមិគ្រឹះដាច់ៗពីគ្នា និងអាចមានច្រើនយូនីត (Units) នៅក្នុងអាគារតែមួយ។ យូនីត (Units) នីមួយៗ មានបន្ទប់ដេកមួយ ឬច្រើន មានបន្ទប់ ទទួលភ្ញៀវដាច់ដោយឡែក មានផ្ទះបាយ មានចំណតរថយន្ត។ បឹងហ្គាឡូអាចជាអាគារសំណង់រឹង ឬស្រាល។

ផ្ទះភ្ញៀវ (Guest House)
ផ្ទះភ្ញៀវ (Guest House) គឺជាអគារដែលមានចំនួនបន្ទប់ពី ៥ ទៅ ១៥ បន្ទប់ មានបំពាក់ឧបករណ៍សម្ភារៈ បរិក្ខារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសេវាបម្រើភ្ញៀវមានកម្រិត។

ផ្ទះស្នាក់នៅ ( Homestay)
ផ្ទះស្នាក់នៅ ( Homestay) គឺជាសេវាកម្មស្នាក់នៅទេសចរណ៍ ដោយការរៀបចំលំនៅដ្ឋានរបស់ខ្លួនឲ្យទៅជាបន្ទប់មិនលើសពី ០៥ បន្ទប់ ឬជាគ្រែចល័តដូចជា កៅអីឬអង្រឹង មានបំពាក់សម្ភារៈបរិក្ខារ សាមញ្ញ និងសេវាមានកម្រិត សម្រាប់ទទួលបម្រើការស្នាក់នៅរបស់ភ្ញៀវដែលមានបំណងមកសិក្សា និងស្វែងយល់ពីសកម្មភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ និងរមណីយដ្ឋានក្នុងតំបន់។

កន្លែងបោះជំរុំទេសចរណ៍ (Tourist Camping)
កន្លែងបោះជំរុំទេសចរណ៍ (Tourist Camping) គឺជាមូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ ដោយបើប្រាស់តង់ (Tent) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ឆ្នេរសមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មចាំបាច់មួយចំនួនដើម្បីបម្រើទេសចរ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


