ព័ត៌មានជាតិ
អតីតទូតកម្ពុជាប្រចាំប្រទេសថៃ បញ្ចប់ការសិក្សាពីរប្រទេសជានរណា?
លោកស្រី អ៊ាត សោភា ក្នុងនាមជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាបានចូលរួមដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន មុនពេល ឈានដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន កាលអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងលើកទី៤៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

លោកស្រី អ៊ាត សោភា ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចូលរួមចំណែកលើការបំពេញកិច្ចការទំនាក់ទំនងអន្តរជាតិ ជាពិសេសកិច្ចការការទូតរវាងកម្ពុជា និងអាស៊ាន ដើម្បីជំរុញការទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅថែមទៀត។
បច្ចុប្បន្ន លោកស្រី អ៊ាត សោភា កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក។ មុនឡើងតំណែងជារដ្ឋលេខាធិការ លោកស្រីធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកាលពីឆ្នាំ២០១៧ និងធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ ៣ឆ្នាំ ពោលគឺនៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ ខណៈនៅឆ្នាំ២០០៨ លោកស្រីក៏ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការដែរ ដោយទទួលបន្ទុកកិច្ចការអាហ្រ្វិក និងមជ្ឈិមបូព៌ា ហើយជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

មុនឡើងមកកាន់តំណែងជាន់ខ្ពស់នៅក្រសួងការបរទេស លោកស្រី អ៊ាត សោភា បានផ្ដើមចូលបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។ នៅពេលនោះ លោកស្រី បានទទួលភារកិច្ចនិងតួនាទីជាបន្តបន្ទាប់នៅក្រសួងការបរទេសកកម្ពុជាជាអាទិ៍៖ ជាអនុប្រធានការិយាល័យអាស៊ីបូព៌ា បន្ទាប់មកឡើងជាប្រធានការិយាល័យអាស៊ីបូព៌ា ហើយផ្លាស់មកកាន់ជាប្រធានការិយាល័យអឺរ៉ុបកណ្ដាល និងក្រោយមកលោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ ទន្ទឹមនេះ លោកស្រីក៏ធ្លាប់ធ្វើជាលេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧ ផងដែរ។

ចំពោះការសិក្សាលោកស្រី អ៊ាត សោភា បានទទួលការបណ្ដុះបណ្ដាលនិងអប់រំទាំងនៅកម្ពុជា ទាំងនៅឥណ្ឌា និងប្រទេសអូស្ត្រាលី។ លោកស្រី ទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សាមួយចំនួនដូចជា ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Jawaharlal Nehru ប្រទេសឥណ្ឌា និងបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញការទូតនៅក្រសួងការបរទេសកម្ពុជានៅឆ្នាំ១៩៩១ វិញ្ញាបនបត្រវិក្រឹត្យការភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាអង់គ្លេស ប្រទេសឥណ្ឌានៅឆ្នាំ១៩៩៦ វិញ្ញាបនបត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ និងការទូត នៃបណ្ឌិតសភាច្បាប់អន្តរជាតិ និងការទូតឥណ្ឌា និងនៅឆ្នាំ២០០៤ លោកស្រី អ៊ាត សោភា បញ្ចប់សញ្ញាបត្រអនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


