Connect with us

ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប មួយថ្ងៃ​មាន​ជើងហោះហើរ ១៥-១៦ ជើង

បានផុស

នៅ

ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ នៅរយៈពេល ១០ ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមាន​កំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់​ពី​១៦-១៦​ជើង​ក្នុង ១ ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី ១,៣០០នាក់ ទៅ ១,៤០០នាក់ក្នុង១ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា «ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥-១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ»។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបមានប្រមាណ​៦០០-៧០០ នាក់ក្នុងមួយថ្ងៃ។

បើតាមក្រសួងទេសចរណ៍ រយៈពេល១០ខែឆ្នាំ២០២២ដូចគ្នានេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម