ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ឆ្នាំទី១ មណ្ឌលនីមួយៗយកសំណៅឯកសារសិស្សយកចូលទាំងការ៉ុង តែពេលនេះ អត់មានទេ
ថ្លែងបន្ទាប់ពី អញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលវិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កាលឆ្នាំទី១ នៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពោលគឺនៅឆ្នាំ២០១៤ ឃើញមានករណីបេក្ខជនប្រឡងជំនួស២ ៣នាក់ និងអាចមានករណីសិស្សចម្លងគ្នា។ ប៉ុន្តែចាប់ពីឆ្នាំទី២ ទី៣មក សិស្សបានរត់តាមរបត់អនុវត្តតាមវិន័យបាន។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្តថា៖ “ក្នុងរយៈពេល ៥ ៦ឆ្នាំចុងក្រោយនេះ គឺមិនមានបាតុភាពអ្វីពាក់ព័ន្ធជាមួយការយកសំណៅឯកសារចូលទេ។ បើយើងពិនិត្យមើលឆ្នាំទី១ តាមមណ្ឌលនីមួយៗ គឺអនុរក្សត្រូវយកសំណៅឯកសារដែលសិស្សយកចូលទាំងការ៉ុងៗ ទាំងបាវៗ តែពេលនេះ យើងឃើញហើយ គឺអត់មានទេ ពេលឆែកក៏អត់មានដែរ។ មានន័យថា សិស្សគោរពបានល្អ”។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្តថា នេះជាការវិវឌ្ឍមួយដែលលើសអ្វី ដែលក្រសួងរំពឹងទុកទៅទៀត ខណៈ ពី១ឆ្នាំ ទៅ ១ឆ្នាំ ការគោរពវិន័យរបស់សិស្សគឺបានល្អ សំខាន់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ។

គួរបញ្ជាក់ថា ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា ក្រសួងមានគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង ១ ម៉ឺននាក់ គណៈកម្មការកំណែជិត ១ ម៉ឺននាក់ ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន ២ ៧០០ នាក់ និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង ២ ពាន់នាក់។

សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


