Connect with us

ព័ត៌មានជាតិ

តោះ! ស្វែងយល់ មន្ត្រី​រាជការ​ស៊ីវិល​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​អីខ្លះ​ពេលបំពេញការងារ?

បានផុស

នៅ

រដ្ឋាភិបាល​បាន​លើ​កទឹកចិត្ត​ដល់​មន្រ្តី​រាជការ ដោយ​យកចិត្តទុកដាក់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​តាមរយៈ​ការ​ដំឡើង​ប្រាក់​បៀវត្ស​និង​ការ​ឧបត្ថម្ភ​ផ្សេងៗ។

កម្ពុជា​ថ្មីបង្ហាញជ្រុង​មួយជុំវិញ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗដល់​​មន្រ្តី​រាជការ​ស៊ីវិល​ក្នុង​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ។

ស្ថិត​​នៅ​ក្រោម​ច្បាប់​ស្តីពីសហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​រាជការ​ស៊ីវិលអនុវត្ត​ប្រព័ន្ធ​បៀវត្ស​ដោយ​ច្របាច់​ចូល​គ្នា​រវាង​ប្រព័ន្ធ​អាជីព​និង​ប្រព័ន្ធ​និយោជន៍​។ ប្រព័ន្ធ​អាជីព​ផ្អែក​ទៅ​តាម​ប្រភេទ​ក្របខ័ណ្ឌ ( ក ខ គ ឃ ឋានន្តរសក្ដិ និង​ថ្នាក់​នីមួយៗ។ ដោយឡែក​ប្រព័ន្ធ​និយោជន៍ ផ្អែក​លើ​មុខងារ​ឬ​មុខ​តំណែង​របស់​មន្ត្រីរាជការ​នីមួយៗ​ហៅថា​ប្រាក់​បំណាច់​មុខងារ។

តើ​មន្រ្តីរាជការស៊ីវិលទទួលបាន​ប្រាក់​ឧបត្ថម្ភអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-បៀវត្ស​មូលដ្ឋាន

បៀវត្ស​មូលដ្ឋាន គឺជា​ប្រាក់​ប្រចាំខែ ដែល​ផ្ដល់​ជូន​មន្ត្រីរាជការ​សម្រាប់​ជីវភាព​រស់នៅ​ក្នុង​នោះ​មាន គ្រឿង​ឧបភោគ បរិភោគ ការ​ស្នាក់​នៅ សំលៀកបំពាក់​ ការ​ព្យាបាល​ជំងឺ​ជា​ដើម។

២–ប្រាក់​បំណាច់​មុខងារ

ប្រាក់បំណាច់​មុខងារ ផ្ដល់បន្ថែម​ពីលើ​ប្រាក់​បៀវត្សមូលដ្ឋាន​ជូន​ដល់​មន្ត្រីរាជការ​ទៅតាម​តួនាទី មុខ​ដំណែង បទពិសោធន៍​ការងារ និង​ប្រសិទ្ធភាព​ការងារ។ ប្រាក់បំណាច់​មុខងារ​បែងចែក​ចេញ​ជា​បី​ប្រភេទ គឺ វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​រដ្ឋបាល​។ មន្ត្រី​មាន​មុខងារ​ដូចគ្នា តែ​បើ​អតីតភាពការងារ​ខុសគ្នា នឹង​មាន​ប្រាក់​បំណាច់​មុខងារ​ខុស​គ្នា​ដែរ។

ប្រាក់បំណាច់​មុខងារត្រូវបាន បែង​ចែក​ជា ៥ កម្រិត ទៅតាម​រយៈពេលនិង​បទពិសោធន៍​ការងារ​ក្នុងមុខ​តំណែងនីមួយៗ ដូច​ខាងក្រោម៖

-កម្រិតទី ៥ សម្រាប់បទពិសោធន៍រយៈពេលក្រោម ០៣ ឆ្នាំ

-កម្រិតទី ៤ សម្រាប់បទពិសោធន៍រយៈពេលពី ០៣ ទៅ ០៦ ឆ្នាំ

-កម្រិតទី ៣ សម្រាប់បទពិសោធន៍រយៈពេលពី ០៦ ទៅ១០ ឆ្នាំ

-កម្រិតទី ២ សម្រាប់បទពិសោធន៍រយៈពេលពី ១០ ទៅ ១៦ ឆ្នាំ

-កម្រិតទី ១ សម្រាប់បទពិសោធន៍រយៈពេលលើសពី ១៦ ឆ្នាំ

ប្រាក់បំណាច់មុខងារអនុវត្តចំពោះមន្ត្រីដែលមានមុខដំណែង ចាប់ពីអគ្គនាយកចុះ​រហូត​មក​ដល់​មន្ត្រី​លេខាធិការ (មន្ត្រី​ក្របខ័ណ្ឌគ)។ ចំណែក​ប្រាក់​បំណាច់​បន្ថែម អនុវត្ត​ចំពោះ​មន្ត្រី​ដែល​មាន​មុខងារ​នយោបាយ​ចាប់​ពី​អនុរដ្ឋលេខាធិការ និង​សមាជិក​រាជរដ្ឋាភិបាល (អនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០០៤ ស្តីពីប្រាក់​បំណាច់របស់​សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ ទីប្រឹក្សា​និង​កងកំលាំង​ប្រដាប់​អាវុធ​ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើងទៅ) ប្រាក់ ឧបត្ថម្ភ​អនុវត្ត​ចំពោះ​សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ (អនុក្រឹត្យ​លេខ ២១៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែ ឆ្នាំ ២០០៩ ស្តី​ពី​ការ​កំណត់​ប្រាក់ឧបត្ថម្ភ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ)។

៣-ប្រាក់ហានិភ័យ

ប្រាក់ហានិភ័យ គឺជាប្រាក់​ប្រចាំខែ​សម្រាប់ផ្តល់ជូន​ដល់មន្ត្រីរាជការទាំងឡាយ​ណា ដែល​ត្រូវចាត់​ឱ្យទៅ​បម្រើការងារ ឬ​បម្រើការងារ​នៅក្នុងមុខងារ ឬ ទីកន្លែង​ដែលមាន​គ្រោះថ្នាក់ ជំងឺ​ឆ្លង ការងារ​ប៉ះពាល់​សុខភាព ការងារដែល​បណ្តាល​ឱ្យ​ខូចសុខភាព ដូចជា កន្លែង​ក្តៅ សើម មាន​ធូលី​ច្រើន ឬ​ពុល ចំហាយ ជាតិពុល ឬជាតិ​គីមី សម្លេង​ខ្ទ័រខ្លាំង ក្លិន​ស្អុយ និងតំបន់គ្រុនចាញ់ ។

មុខងារ​ដែល​ប៉ះពាល់សុខភាព និងតំបន់ហានិភ័យព្រមទាំងប្រាក់ហានិភ័យ នឹង​ត្រូវកំណត់​ដោយ​អនុក្រឹត្យ​មួយដោយឡែក។

៤-ប្រាក់​វិភាជន៍​គ្រួសារ

ប្រាក់វិភាជន៍គ្រួសារ គឺជាប្រាក់ប្រចាំខែ ដែលផ្ដល់ជូនមន្ត្រីរាជការជាមេគ្រួសារ សម្រាប់ប្រពន្ធ កូន និង​កូនចិញ្ចឹមស្របច្បាប់នៅក្នុងបន្ទុក។ ប្រាក់វិភាជន៍​សម្រាប់​កូនអាចបន្តផ្តល់ជូន​រហូត​ដល់​អាយុ ២១ ឆ្នាំ ក្នុង​ករណី​មាន​លិខិត​បញ្ជាក់ការសិក្សា។

៥-ប្រាក់​កម្រៃ​គរុកោសល្យ

ប្រាក់​កម្រៃ​គរុកោសល្យ គឺជា​ប្រាក់​បន្ថែម​លើប្រាក់បំណាច់​មុខងារ​ប្រចាំខែ​ដែល​ផ្ដល់​ជូន​មន្ត្រីរាជការ​ក្នុង​វិស័យ​អប់រំ ហើយ​ដែល​បានឆ្លងកាត់​វគ្គបណ្តុះបណ្តាល​គរុកោសល្យ។ ប្រាក់​គរុកោសល្យ​ ត្រូវ​បាន​ផ្តល់​ជូន​ទៅ​តាម​ក្របខណ្ឌ​នៃ​មន្រ្តី​រាជការ។

៦-ប្រាក់បំណាច់ជីវភាព

ផ្ដល់​ជូន​មន្ត្រីរាជការ​ស៊ីវិល កងយោធពលខេមរភូមិន្ទ កង​នគរបាលជាតិ និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ជនពិការ ជន​បាត់បង់​សមត្ថភាព​ការងារ ជន​បាត់បង់​សមត្ថភាព​ពលកម្ម គឺ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាលក្នុងការ​ជួយ​សម្រួលការ​លំបាករបស់មន្ត្រីរាជការ។ ប្រាក់​បំណាច់​ជីវភាព​នេះ​អនុវត្ត​ម្តង​មួយ​ឆ្នាំ មិនមែន​ជា​ប្រាក់​បំណាច់​អចិន្ត្រៃយ៍​ទេ។

៧-ប្រាក់របបបេសកកម្ម

មន្ត្រី​រាជការ​ស៊ីវិល ដែល​បំពេញ​បេសកកម្មនៅក្នុង និង​ក្រៅ​ទេស​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំថ្ងៃ។

ប្រាក់របបបេសកកម្ម​ផ្ដល់ជូនមន្ត្រីរាជការទៅតាម​មុខតំណែង និងទីតាំង​ជាគោលដៅ​នៃបេស​កកម្ម។ ប្រាក់​របប​បេសកកម្ម រួមមាន​ប្រាក់ហោប៉ៅ ប្រាក់​សម្រាប់​ហូបចុក និង​ស្នាក់នៅ ហើយ​អត្រា​នៃប្រាក់​របប​បេសកកម្ម​ខុសគ្នា ទៅតាម​ចម្ងាយ​នៃទីតាំងជា​គោលដៅនៃ​បេសកកម្ម។ ប្រាក់របប​ពិសេស​ត្រូវបានផ្តល់ជូនមន្ត្រីជាន់ខ្ពស់ ដែល​មានឋានៈ​ចាប់ពីថ្នាក់​អគ្គលេខាធិការ អគ្គនាយក ឬមន្ត្រី​ថ្នាក់ស្មើមុខតំណែងនេះឡើងទៅ។

លើសពីនេះ របប​បេសកកម្ម​ដោយឡែក​ត្រូវបានផ្ដល់​ជូនមន្ត្រីរាជការ ដែល​ចូលរួមកិច្ចប្រជុំថ្នាក់អន្តរជាតិស្ថិតនៅក្នុងរាជធានី​ខេត្ត នៅក្រៅ​ពីកន្លែង​ដែលខ្លួនបំពេញការងារ។ ជាគោលការណ៍​ប្រាក់របបបេសកកម្មកំណត់​ខ្ពស់បំផុតត្រឹម ១០ ថ្ងៃ។ ក្នុង​ករណី​គ្មានមធ្យោបាយធ្វើដំណើររបស់រដ្ឋ សោហ៊ុយ​ធ្វើដំណើរនេះ​ត្រូវបានដោះស្រាយជូន​តាមវិក្កយបត្រ​ជាក់ស្តែង​។

ក្រៅពីនេះ​ដែរ រដ្ឋាភិបាល​ក៏​មាន​គោលនយោបាយសន្តិសុខសង្គម។ មន្ត្រី​រាជការ​ស៊ីវិល​ទទួល​បាន​គោលនយោបាយ ធានារ៉ាប់រង​សង្គម​ដែល​មានដូចជា ការចូល​និវត្តន៍ បាត់បង់សម្បទាវិជ្ជាជីវៈ លំហែ​មាតុភាព គ្រោះថ្នាក់ការងារ និង​ទទួល​មរណភាព។

នៅ​ឆ្នាំ ២០០៨ រាជរដ្ឋាភិបាលបាន​បង្កើត​បេឡាជាតិ​សន្តិសុខ​សង្គម ( ប.ជ.ស) ក្នុង​ទម្រង់​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ដែល​មាន​បេសកកម្មផ្តល់សេវា​ផ្នែកសង្គមកិច្ច។ ប.ជ.ស. ក៏មានតួនាទីគ្រប់គ្រង បើក​ផ្តល់របបសន្តិសុខសង្គម ជូន​មន្ត្រីរាជការ​ស៊ីវិល និវត្តជន ជន​បាត់បង់​សម្បទាវិជ្ជាជីវៈ ការលំហែ​មាតុភាព គ្រោះថ្នាក់ការងារ មរណភាព និង​អ្នកនៅក្នុងបន្ទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទីute មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៤ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៦ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម