Connect with us

ព័ត៌មានជាតិ

លោក ចែម វីឌ្យ៉ា មន្ត្រីការទូតចាស់វស្សា មាន​សមត្ថភាព​ខ្ពស់ចេះ ៥ ភាសា

បានផុស

នៅ

លោក ចែម វីឌ្យ៉ា ជាមន្ត្រីជាន់ខ្ពស់ដែលកំពុងកាន់មុខតំណែងជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ មុនមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស លោក ចែម វីឌ្យ៉ា ជាមន្ត្រីការទូតចាស់វស្សាមួយរូបពោរពេញដោយសមត្ថភាព ចំណេះដឹង និងបទពិសោធលើកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន។

តើអ្នកការទូតកម្ពុជារូបនេះមានប្រវត្តិយ៉ាងណា? លោកមានសមត្ថភាព និងចំណេះដឹងកម្រិតណាដែរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ លោក ចែម វីឌ្យ៉ា បានបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា និងក្រោយមកលោក​បានចាកចេញពីប្រទេសកំណើត ដើម្បីទៅបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ ជាលទ្ធផលនៃការសិក្សា លោក ចែម វីឌ្យ៉ា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Post dam-Babelsberg នៃប្រទេសអាល្លឺម៉ង់ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ១៩៨៦ និងនៅឆ្នាំ១៩៨៩។ អ្វីដែលគួរឲ្យសរសើរនោះ គឺក្រៅពីភាសាកំណើត លោក ចែម វីឌ្យ៉ា អាចប្រើប្រាស់ភាសាអន្តរជាតិរហូតទៅដល់ ៥ ភាសា ជាអាទិ៍ អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងភាសាអេស្ប៉ាញ។

ក្រោយបញ្ចប់ការសិក្សានៅអាល្លឺម៉ង់ប្រកបដោយភាពជោគជ័យ លោក ចែម វីឌ្យ៉ា បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយមកដល់កម្ពុជាភ្លាម លោកបានទទួលតួនាទីជាលេខាផ្ទាល់អមប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៩១ លោកក្លាយជាសមាជិកផ្លូវការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។

នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជាក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរលោក​ទទួលបាន​តួនាទី​ជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ លុះនៅខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។

បន្ទាប់ពីកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៩៩ ហើយនៅឆ្នាំ២០០២ កម្ពុជា ក៏ទទួលតំណែងជាប្រធានអាស៊ាន ខណៈពេលនោះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា។ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារកន្លងមក នៅឆ្នាំ២០០៤ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឲ្យទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។

រហូតដល់ឆ្នាំ២០០៧ ក្រោយចប់អាណត្តិការទូតនៅប្រទេសកាណាដា និងអង្គការសហប្រជាជាតិ លោកក៏បានបន្តទៅបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ និងនៅស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។ ឆ្នាំ២០១៣ លោក បានវិលចូលមាតុប្រទេសវិញ ហើយកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកអាស៊ាន។

នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាម្ដងទៀតប្រចាំនៅសាធារណរដ្ឋបារាំង និងនៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ គឺមុនពេលដែលលោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអឺរ៉ុប អាមេរិក និងអាហ្វ្រិក នៅដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម