ព័ត៌មានជាតិ
វិទ្យាស្ថានភាសាជាតិ បង្កើតឡើងដំបូងក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ឡុង សៀម
វិទ្យាស្ថានភាសាជាតិជាវិទ្យាស្ថានមួយ ស្ថិតក្រោមអាណាព្យាបាលនៃរាជបណ្ឌិតសភាកម្ពុជាដែលបង្កើតឡើងដំបូងនៅចុងឆ្នាំ ១៩៩៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិតសភាចារ ឡុង សៀម ព្រមទាំងឥស្សរជនសំខាន់ៗមួយចំនួនទៀត។
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យចុះនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៨ បង្កើតវិទ្យាស្ថានភាសាជាតិជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ទាប់ការកកើតឡើងនៃរាជបណ្ឌិតសភាកម្ពុជានៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលក៏បានបញ្ចូលវិទ្យាស្ថានភាសាជាតិមកជាវិទ្យាស្ថានទី៥ នៃរាជបណ្ឌិតសភាកម្ពុជា តាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ១៩៩៩។
តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើតរាជបណ្ឌិតសភាកម្ពុជាជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅឆ្នាំ ២០២០ វិទ្យាស្ថានភាសាជាតិជាឧបសម្ពន្ធទី៧របស់រាជបណ្ឌិតសភាកម្ពុជាមាននាយកដ្ឋានចំនួន៥។

ចាប់តាំងពីការបង្កើតឆ្នាំ១៩៩៦ រហូតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានភាសាជាតិស្ថិតក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំចំនួន ៤ រូបដូចខាងក្រោមនេះ៖
១. លោកបណ្ឌិតសភាចារ្យ ឡុង សៀម ប្រធានវិទ្យាស្ថានពីឆ្នាំ ១៩៩៦-២០០៧

២. លោកបណ្ឌិតសភាចារ្យ អ៉ីវ ច័ន ប្រធានវិទ្យាស្ថានពីឆ្នាំ ២០០៧-២០១៣

៣. លោកបណ្ឌិត ជួរ គារី ប្រធានវិទ្យាស្ថានពីឆ្នាំ ២០១៤-២០២០

៤. លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន

គួររំលឹកដែរថា វិទ្យាស្ថានភាសាជាតិ ជាស្ថាប័នសិក្សាស្រាវជ្រាវមួយពាក់ព័ន្ធនឹងភាសា និងអក្សរសាស្ត្រជាតិ។ ជាស្ថាប័ន ដែលឈានមុខគេ ពាក់ព័ន្ធភាសានិងអក្សរសាស្ត្រជាតិ បូករួមទាំងការសិក្សាស្រាវជ្រាវ អភិរក្ស អភិវឌ្ឍភាសា អក្សរ និងភាសាមនដទៃទៀតផងដែរ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


