ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច អះអាងថា កម្ពុជាទទួលបានជោគជ័យ ៣ចំណុច ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២
ថ្លែងបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រកួតប្រជែង សមាហរណកម្ម និងពហុប៉ូល» នៅល្ងាចថ្ងៃទី២០ ខែធ្នូ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ទទួលបានជោគជ័យចំនួន ៣ ចំណុច។

បើតាមលោកបណ្ឌិត សុខ ទូច ជោគជ័យទាំង ៣ចំណុចរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ គឺកម្ពុជាបានអញ្ជើញមេដឹកនាំកំពូលៗនៃប្រទេសមហាអំណាចមកប្រជុំនៅកម្ពុជា ខណៈកន្លងទៅ មេដឹកនាំមហាអំណោចទាំងនោះមិនធ្លាប់ចូលរួមប្រជុំជាមួយអាស៊ានឡើយ។ ទន្ទឹមនេះ កម្ពុជាដែលជាប្រទេសតូចពិតមែន ប៉ុន្តែ កម្ពុជាអាចរក្សាបានសន្តិសុខដ៏ល្អ ដែលគ្មានអ្វីចោទជាបញ្ហាក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។

ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានបង្ហាញដែរថា នៅពេលថ្មីៗនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានធ្វើដំណើរទៅកាន់អឺរ៉ុប និងបារាំង គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងយ៉ាងពេញមុខពេញមាត់ពីសំណាក់លោកប្រធានាធិបតីបារាំង ក៏ដូចជា មេដឹកនាំសហភាពអឺរ៉ុប ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់សម្រាប់ផលប្រយោជន៍រវាងអាស៊ាន-អឺរ៉ុប ក៏ដូចជា កម្ពុជា-អឺរ៉ុប។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងបាននាំមកនូវសមិទ្ធផលយ៉ាងច្រើន រួមទាំង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន និងប្រទេសមហាអំណាចជាច្រើន ជាអាទិ៍ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក លោក លី ខឹឃាង នាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីកាណាដា អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ជាដើម៕


ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


