Connect with us

ព័ត៌មានជាតិ

បេក្ខជន ២ រូប ប្រឡងសញ្ញាបត្រទុតិយភូមិ ជាប់និទ្ទេស A ប្រចាំ​ខេត្តមណ្ឌលគិរី

បានផុស

នៅ

បន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលម្សិលមិញ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តប្រកាលលទ្ធផល សម្រាប់មណ្ឌលតាមបណ្ដាខេត្តនានា។ ក្នុងនោះ ខេត្តមណ្ឌលគិរី មានបេក្ខជនចំនួន ២ នាក់ប៉ុណ្ណោះ ទទួលបានទិន្ទេស​ A មានដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជន ខុន សុខខេង ភេទប្រុស មកពីវិទ្យាល័យ កែវសីមា កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៥ ប្រឡងថ្នាក់ វិទ្យាសាស្ត្រសង្គម ប្រឡងបាន និន្ទេស A ដោយភាសាខ្មែរ និន្ទេស A, គណិតវិទ្យ និន្ទេស A, ផែនដីវិទ្យា និន្ទេស B, ភូមិវិទ្យា និន្ទេស A, ប្រវត្តវិទ្យា និន្ទេស A, សីលធម៌ និន្ទេស B, និងភាសាបរទេស F ។

បេក្ខជន ហ្វាទេល ពិរីន ភេទប្រុស មកពីវិទ្យាល័យ ប្រាយថេន កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០២ ប្រឡងថ្នាក់ វិទ្យាសាស្ត្រសង្គម ប្រឡងបាន និន្ទេស A ដោយភាសាខ្មែរ និន្ទេស B, គណិតវិទ្យ និន្ទេស A, ផែនដីវិទ្យា និន្ទេស B, ភូមិវិទ្យា និន្ទេស B, ប្រវត្តវិទ្យា និន្ទេស A, សីលធម៌ និន្ទេស A, និងភាសាបរទេស E ។

បេក្ខជនសរុបក្នុងមណ្ឌល មានចំនួនសរុប ៤៣២ នាក់ ក្នុងនោះស្រី ២២៥ នាក់ បានប្រឡងជាប់សញ្ញាបត្រសរុបចំនួន ៣៩៨ នាក់ ស្មើនឹង ៩០,៧៩ ភាគរយ ក្នុងនោះស្រី ២០៨ នាក់។ បេក្ខជននិទ្ទេស B ២៨នាក់, C ១១៩នាក់, D ១៩០នាក់, E ១៤៣នាក់។

គួរបញ្ជាក់ថា លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បេក្ខជនប្រឡងជាប់សរុបទូទាំងប្រទេស មានចំនួន ៩០ ៩៥០ នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់, បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម