Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ​គ្រោងជួបសិស្សនិទ្ទេស A នៅខែកុម្ភៈ ខណៈកំពុងរង់ចាំការបញ្ជាទិញ iPad

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​គ្រោងជួបសំណេះសំណាលព្រមទាំងផ្ដល់រង្វាន់​លើកទឹកចិត្តដល់​សិស្សនិទ្ទេស A ចំនួន ១ ០៤៩ នាក់ នៅខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតផ្លូវ​ជាតិលេខ​៤១ ​នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ថា គម្រោងជួបសិស្សនិទ្ទេស A លើកនេះ អាចនឹងត្រូវរៀបចំឡើង​នៅក្នុងខែកុម្ភៈ ខណៈកំពុងរង់ចាំការបញ្ជាទិញ iPad ចែកជូនដល់សិស្សពូកែ។

សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវកុំឲ្យផ្ដោតតែនៅលើនិទ្ទេសល្អ សំខាន់គឺជាប់បាក់ឌុប រឿង​និទ្ទេស​ជារឿងមួយ មិនប្រាកដកថា អ្នកជាប់និទ្ទេស A ចូលទៅមហាវិទ្យាល័យពូកែជាងនិទ្ទេស E ទេ។ សម្ដេចក៏លើកទឹកចិត្តចំពោះសិស្សដែលធ្លាក់​ក៏កុំបាក់ទឹកចិត្តរង់ចាំឆ្នាំក្រោយប្រឡងទៀត​ ហើយបន្ត​ចូលរៀនបរិញ្ញាបត្ររង។

សូមជំរាបថា ការប្រឡងបាក់ឌុបបានរៀបចំឡើងនៅថ្ងៃទី ៥ ខែធ្នូ និងបានប្រកាសលទ្ធផលកាលពីថ្ងៃទី ២២ ខែធ្នូក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ត្រូវជា៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ កើនឡើងជាងឆ្នាំមុនដែលមានត្រឹមជាង៦៥%ប៉ុណ្ណោះ។

បេក្ខជនជាប់និទ្ទេសA ចំនួន ១០៤៩នាក់និទ្ទេសB ចំនួន៧២៣២នាក់ និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស D ចំនួន៣១១៦៦​នាក់និង និទ្ទេសEមានចំនួន៣២៤៥០នាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម