ព័ត៌មានជាតិ
លោកអ៊ិត សំហេង៖ ការផ្សព្វផ្សាយព័ត៌មានពិត ជាផ្នែកជួយចូលរួមអភិវឌ្ឍប្រទេសជាតិ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា នៅលើបណ្ដាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយមួយចំនួនកំពុងបំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេសដែលបានខិតខំយ៉ាងលំបាករបស់រាជរដ្ឋាភិបាល ដូច្នេះអ្នកដែលលេងបណ្ដាញសង្គមគួរផ្សព្វផ្សាយនូវព័ត៌មានពិត ទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិទាំងក្នុងនិងក្រៅប្រទេសបានយល់ដឹងនិងចូលរួមចំណែកក្នុងការការពារសមិទ្ធផលទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។

លើកឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃ ២៥ ខែធ្នូ ម្សិលមិញ លោកបណ្ឌិតអ៊ិត សំហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញល្បឿនការងារឱ្យបានលឿន ទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយប្រព័ន្ធព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។
ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់អាចទទួលបានការសិក្សា ការអប់រំប្រកបដោយ គុណភាព សមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិឱ្យកាន់តែមានការរីកចម្រើន។

លោកអ៊ិត សំហេង បានគូសបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកបណ្តាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយដើម្បីធ្វើការ និងទទួលដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួងស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាននិងស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តីក៏សង្ឃឹមថា បន្ទាប់ពីបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់នឹងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មាន សមិទ្ធផលនានា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ។ មិនតែប៉ុណ្ណោះ សិក្ខាកាមក៏អាចចេះប្រើប្រាស់ហេ្វសប៊ុកជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណមតិ រាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្ដាញហេ្វសប៊ុក និងបណ្តាញសង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលាផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យសិក្ខាកាមបានយល់ដឹងពី បច្ចេកទេសនៃការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជាការថត ការកាត់តរូបភាពតាមទូរស័ព្ទ របៀបបង្កើត TikTok, ការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយ, ការចុះបដិសេធ គាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា, ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានា ដល់កម្មករនិយោជិក និងសាធារណជន, ការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿ និងមិនគួរជឿ, ការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញ ប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


