Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ជូនដំណឹង​ឲ្យ​ពលរដ្ឋ​រួសរាន់​នាំ​យក​បុត្រ​ធីតា​មក​ទទួល​វ៉ាក់​សាំង “​ដូ​ស​មូលដ្ឋាន​” និង “​ដូ​ស​ជំរុញ​”​នៅតាម​បណ្តា​ខណ្ឌ​ទាំង​១៤

បានផុស

នៅ

ភ្នំពេញ​ ៖ អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២២ ឱ្យទទួល​បាន​ល​ទ្ធ​ផល​កាន់តែ​ល្អ​ប្រសើរ សំដៅ​បង្កើត និង​រក្សា​ឱ្យបាន “​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ យូរអង្វែង​” ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​អោយ​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​រួសរាន់​នាំយក​បុត្រ​ធីតា​មក​ទទួល​វ៉ាក់​សាំង “​ដូ​ស​មូលដ្ឋាន​” និង “​ដូ​ស​ជំរុញ​” ដែល​នឹង​ប្រព្រឹត្ត​ទៅជា​រៀងរាល់ថ្ងៃ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង ៨:០០​នាទី ដល់ ម៉ោង ១១:00​នាទី និង​ពេល​រសៀល ចាប់ពី​ម៉ោង ១៤:០០​នាទី ដល់​ម៉ោង ១៧:០០​នាទី នៅតាម​ទីកន្លែង​ដែល​បានកំណត់​នៅ​បណ្តា​ខណ្ឌ​ទាំង​១៤​របស់​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការ​ចាក់​វាក់​សាំង​ដួស​មូល​ដា្ឋ​ន ជូន​កុមារ​ដែល​ទើប​គ្រប់​អាយុ ៣ ឆាំ្ន និង​ការ​ចាក់​វាក់​សាំង​ដូ​ស​ជំរុញ (​ដួស​ទី​៣, ជួស​ទី​៤, ជួស​ទី​៥, ជួស​ទី​៦ និង​ដួស​បន្តបន្ទាប់​) ជូន​ដល់​កុមារ​អាយុ​ចាប់ពី ៣ ដល់​ក្រោម ៥​ឆ្នាំ​, កុមារ​អាយុ​ចាប់ពី ៥​ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ​, កុមារ​-​យុវវ័យ​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ និង​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ នៅក្នុង​រាជធានី​ភ្នំពេញ​។

សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ឱ្យបាន​ជ្រាប​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​សកល​ជំងឺ​កូ​វីដ​-១៩ រយៈពេល៣​ឆ្នាំ​កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ ប៉ិនប្រសប់ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​ចំណាត់​ការ​ដ៏​ម៉ឺងម៉ាត់ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ ទន្ទឹមគ្នា​ទៅ​នឹង​ការ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ចាក់​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន តាមរយៈ “​អភិក្រម​ផ្កា​រីក​“ បង្កើត​បាន​នូវ​ភាពស៊ាំ​សហគមន៍​ពិតប្រាកដ សម្រាប់​ជា​មូលដ្ឋានគ្រឹះ មិន​អាច​ខ្វះ​បាន ដើម្បីការពារ​អាយុជីវិត​ប្រជាជន ខឿន​សុខុមាលភាព​សាធារណៈ និង​ការ​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ពេញលេញ ឡើងវិញ​លើ​គ្រប់​វិស័យ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ចាប់​តាំង​ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ ប្រកបដោយ​ភាព​ប្រាកដនិយម និង​ការទទួលខុសត្រូវ​ខ្ពស់ ពោល​គឺ វ៉ាក់​សាំង គឺជា​ជម្រើស​តែមួយគត់ ដែល​ជួយ យើង​កាត់បន្ថយ​ការឆ្លង ឬ ការឆ្លង​ហើយ តែ​មិន​នាំទៅដល់​សភាព​ធ្ងន់ធ្ងរ​”។

ក្នុងន័យ​នេះ ដើម្បី​ជំរុញ​ការ​បន្ត​អនុវត្ត “​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩” និង​“​គោលនយោបាយ​ចាក់​វ៉ាក់​សាំង កូ​វីដ​-១៩ ដូ​ស​ជំរុញ​” ព្រមទាំង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ឱ្យទទួល​បាន​ល​ទ្ធ​ផល​កាន់តែ​ល្អប្រសើរ សំដៅ​បង្កើត និង​រក្សា​ឱ្យបាន “​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ យូរអង្វែង​” ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ មេត្តា​រួសរាន់​អញ្ជើញ​មក ឬ នាំ​យក​បុត្រ​ធីតា​របស់​លោកអ្នក មក​ទទួល​វ៉ាក់​សាំង “​ដូ​ស​មូលដ្ឋាន​” និង “​ដូ​ស​ជំរុញ​” (​ដូ​ស​ទី​៣​ដូ​ស​ទី​៤​ដូ​ស​ទី​៥​ដូ​ស​ទី​៦ និង​ដូ​ស​បន្តបន្ទាប់​) តាម​គោលការណ៍ ដូចខាងក្រោម​៖

១ ចាក់​ដួស​មូល​ដា្ឋ​ន (​ដូ​ស​ទី​១ និង​ដូ​ស​ទី​២) ជូន​ដល់​កុមារ​ដែល​ទើប​គ្រប់​អាយុ ៣ ឆ្នាំ ។ ២.​ចាក់​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ និង​ដូ​ស​ទី​៤) ជូន​ដល់​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់​ក្រោម ៥​ឆ្នាំ​​។ ៣.​ចាក់​ដូ​ស​ជំរុញ (​ដូ​ស​ទី​៤ និង​ដូ​ស​ទី​៥) ជូន​ដល់​កុមារ​អាយុ​ចាប់ពី ៥​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ។ ៤. ចាក់​ដូ​ស​ជំរុញ (​ដូ​ស​ទី​៥ និង​ដូ​ស​ទី​៦) ជូន​ដល់​កុមារ និង​យុវវ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ។ ៥. ចាក់​ដូ​ស​ជំរុញ (​ដូ​ស​ទី​៦ និង​ដូ​ស​បន្តបន្ទាប់ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​សុខាភិបាល កងកម្លាំង ប្រដាប់​អាវុធ បុគ្គលិក​ជួរមុខ និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​។ ៦. ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ និង​កុមារ​-​យុវវ័យ ដែល​បាន​ទ​ទូល​វ៉ាក់​សាំង​ចុងក្រោយ​គ្រប់​រយៈពេល ៦ ខែ ក៏ត្រូវ​រូស​រាន់​អញ្ជើញ​មក ឬ នាំ​យក​បុត្រ​ធីតា​របស់​លោកអ្នក មក​ទទួល​ដូ​ស​ជំរុញ​បន្តបន្ទាប់ ដោយ​ត្រូវអនុវត្ត ជា​រៀងរាល់ ៦ ខែម្ដង។

ចំពោះ​កម្មវិធី​នៃ​ការ​ចាក់​វ៉ាក់​សាំង គឺ​ប្រព្រឹត្ត​ទៅជា​រៀងរាល់ថ្ងៃ ក្នុងនោះ ពេលព្រឹក​ចាប់ពី​ម៉ោង ៨:០០​នាទី ដល់ ម៉ោង ១១:00​នាទី និង​ពេល​រសៀល ចាប់ពី​ម៉ោង ១៤:០០​នាទី ដល់​ម៉ោង ១៧:០០​នាទី នៅតាម​ទីកន្លែង​ដែល​បាន កំណត់​ជូន​ក្នុង​ឧបសម្ពន្ធ​នៃ​សេចក្ដីជូនដំណឹង​នេះ (​ជូន​ភ្ជាប់​មកជា​មួយ​នូវ​តារាង​ឧបសម្ពន្ធ​) ។

ជាមួយគ្នានេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក ឬ នាំយក​បុត្រ​ធីតា​របស់​លោកអ្នក មក​ទទួល​វ៉ាក់សាំង មេត្តា​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​បម្រើ​ដល់​ការចាក់​វ៉ាក់​សាំង ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ងាយស្រួល​ផ្ទៀងផ្ទាត់ អត្តសញ្ញាណ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជូន ដូចដែល​បាន​អនុវត្ត​នាពេល​កន្លងមក​។ ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​អញ្ជើញ​មក ឬ នាំ​យក​បុត្រ​ធីតា​របស់​លោកអ្នក មក​ទទួល​វាក់​សាំង ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ជាដាច់ខាត​នូវ​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ជៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា កៀក​គ្នា​ណែនណាន់​តាន់តាប់ ហើយ​សូម​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣ ការពារ​និង ៣ កុំ​” របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម