ព័ត៌មានជាតិ
វិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ជះឥទ្ធិពលដល់ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
អំឡុងពេលសង្គ្រាមរវាង អ៊ុយក្រែន និង រុស្ស៊ី កំពុងអូសបន្លាយ រួមទាំងបញ្ហាសេដ្ឋកិច្ច បណ្ដាលមកពី ជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ពាណិជ្ជកម្ម និង ធនធានសម្រាប់ផលិតកសិកម្ម និងទីផ្សារថាមពលពិភពលោក ដែលបានជះឥទ្ធិពលអវិជ្ជមាន ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កម្ពុជា ជាពិសេសសម្រាប់អ្នកក្រីក្រនៅតាមជនបទ។

ថ្លែងនៅក្នុងសិក្ខាសាលាណែនាំគម្រោង លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធី ផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ កាលពីពេលថ្មីៗនេះ លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេស អង្គការ ហេឡែខេលល័រ បានឱ្យដឹងបន្ថែមថា ការស្តង់មតិលើតម្លៃម្ហូបអាហារប្រចាំខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងដោយកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បានបង្ហាញថា តម្លៃសម្រាប់មុខទំនិញម្ហូបអាហារជាមូលដ្ឋានបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០២១ លើមុខម្ហូបអាហារសំខាន់ៗដូចជា បន្លែស្លឹក ស៊ុត ត្រី ប្រេងឆាជាដើម បើប្រៀបធៀប ឆ្នាំ២០២១។ តម្លៃទំនិញបាន និងកំពុងកើនពី ១៧,៤% ទៅ ៤២% បើប្រៀបធៀបខែកក្កដា ឆ្នាំ២០២១។ ផលវិបាកនៃការកើនតម្លៃនេះ បានប៉ះពាល់ដល់គ្រួសារនៅតាមជនបទ។

លោក សួស សុខា អ្នកដឹកនាំគម្រោងអង្គការហេឡែនខេ័រ បន្តថា ក្នុងគម្រោង គឺត្រូវបណ្ដុះបណ្ដាលទៅដល់អ្នកដឹកនាំសហគមន៍ និងធ្វើឱ្យប្រសើរឡើងនូវរបបអាហាររូបត្ថម្ភ អាហារចម្រុះ ប្រកបដោយសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់ ហើយអង្គការនឹងគាំទ្រទៅដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្មជនបទ នឹងប្រមូលក្រុមការងារ ចំណោមអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការនេះ។

លោក សុខ សីឡូ អគ្គលេខាធិការ CARD បញ្ជាក់ថា ឆ្នាំ២០២១ ប្រជាជនកម្ពុជានៅមិនទាន់មានសន្តិសុខស្បៀង និង អាហាររូបត្ថម្ភគ្រប់គ្រាន់។ ទាក់ទងរឿងនេះ ក៏ជាបញ្ហាអន្តរវិស័យដែលតម្រូវឱ្យមានការសម្របសម្រួលអន្តរាគមន៍ ការវិនិយោគទៅលើវិស័យកសិកម្ម សុខាភិបាល ទឹកស្អាត និង អនាម័យការគាំពារសង្គមផង។

លោក បញ្ជាក់បន្ថែមថា អនាម័យ ទឹកស្អាត ស្បៀងអាហារូបត្ថម្ភ ជាកត្តាមួយចាំបាច់ដែលត្រូវចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសុខមាលភាពដល់ប្រជាជន និងកុមារកម្ពុជា៕
អត្ថបទ៖ រុងរឿង


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


