ព័ត៌មានជាតិ
អ្នកឧកញ៉ា សុខ គង់៖ ពេលយើងធ្លាក់ខ្លួន តែកាហ្វេខ្មៅមួយកែវ គេមិនហៅយើងផង
អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងសុខាអូតែល អ្នកឧកញ៉ា សុខ គង់ ធ្លាប់ត្រូវបានគេមើលងាយ នៅពេលមួយនោះ ដែលលោកធ្លាក់ខ្លួន។

អ្នកឧកញ៉ា បានលើកឡើងថា នៅពេលដែលយើងធ្លាក់ខ្លួន សូម្បីតែកាហ្វេខ្មៅមួយកែវ ក៏គេមិនហៅយើងដែរ។ អ្នកឧកញ៉ា លើកឡើងដូច្នេះ ដោយចង់រំលឹកទៅអតីតកាល ពេលដែលលោក មានលុយមានមិត្តភក្ត្រហូបចុកជុំគ្នា ប៉ុន្តែដល់ដំណាក់កាលមួយ ធ្លាក់ខ្លួន បាត់អស់អ្វីៗគ្រប់យ៉ាង។

អ្នកឧកញ៉ា ថ្លែងដូច្នេះថា« កន្លងមកខ្ញុំបានដើរលេងជាមួយមិត្តភក្រ្ត ចូលហូបចុកជុំគ្នាមួយយប់អស់ ៥ជី ទៅ ១ដំឡឹង…ដល់ថ្ងៃមួយយើងធ្លាក់ខ្លួន មានន័យថា កាហ្វេខ្មៅមួយកែវគេអត់ហៅយើងផឹកផង ពីពេលនោះមកយើងឈឺចិត្តណាស់ ឈឺចិត្តពេលអត់លុយ គេមើលងាយ មើលថោកយើង អ៊ីចឹងបានខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា តែអត់លុយហើយ មុខយើងគេអត់មើលទេ ចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង»។
អ្នកឧញ៉ា តែងតែពន្យល់ណែនាំដល់អ្នកជំនាន់ក្រោយ ឱ្យត្រូវខំប្រឹងសន្សំសំចៃគ្រប់មធ្យោបាយ ដើម្បីមានលុយ ដោយមិនត្រូវចំណាយខ្ជះខ្ជាយពេកទេ។ លោកបានលើកឡើងជាឧទាហរណ៍ថា អ្នកខ្លះរកលុយបានចាយវាយមិនគិត ស៊ីផឹក ស្រវឹងកាប់ចាក់ ជំពាក់គេ តែក្រឡែកទៅមើលអ្នកចេះសន្សំសំចៃគេមានលុយមានផ្ទះធំៗអស់ហើយ។ «ខំប្រឹងធ្វើការញើសឈាម ស៊ីផឹកមួយពេលអស់រលីង»។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា សុខ គង់។
អ្នកឧកញ៉ា បានបន្ថែមថា គ្មានអ្វីលំបាកជាងភាពក្រីក្រទេ ដូច្នេះមនុស្សយើងត្រូវខំប្រឹង បើទោះបីមិនបានធ្វើសេដ្ឋី ក៏មានលុយគ្រប់គ្រាន់ដើម្បីជីវភាពដែរ។
លោកឧត្តមសេនីយ៍ឯក ងិន បាណាល់ កូនប្រសារអ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា អ្នកឧកញ៉ា ឆ្លងកាត់ការលំបាកវេទនាច្រើនណាស់ ទម្រាំមានជីវិតថ្កុំថ្កើងដូចពេលនេះ។ លោកតស៊ូពីបាតដៃទទេ សន្សំមួយកាក់មួយសែន ចិញ្ចឹមគ្រួសារ និងធ្វើជំនួញជួញដូរ ដើម្បីបានប្រាក់បន្ថែមផ្គត់ផ្គង់ជីវភាព និងពង្រីកមុខរបរ។ លោកបន្តថា អ្នកឧកញ៉ា តែងតែណែនាំកូនចៅគ្រប់រូបឱ្យចេះសន្សំសំចៃ ក្នុងការប្រើប្រាស់លុយ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ។ លោកឧត្តមសេនីយ៍ឯក ងិន បាណាល់ បានឱ្យដឹងដូច្នេះថា« ពេលខ្លះយើងញ៉ាំបាយជាមួយគាត់ គាត់តែងផ្តល់ដំបូន្មានថា កូនអើយយើងរកបានមួយកាក់ យើងចាយមួយសេនទៅ មិនបាច់លោភលន់ទៅណាទេ គង់តែមានឱ្យតែយើងចេះសន្សំ មិនបាច់ហក់លោតខ្លាំងពេកទេ»។

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងអាជីវកម្មធំៗក្នុងដៃ ដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋាគាររេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


