ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន បើកសម្ពោធខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃមិត្តភាពដ៍រឹងមាំរបស់ប្រទេសទាំង២
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កម្ពុជា-ជប៉ុន បានធ្វើពិធីសម្ពោធខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរបស់ប្រទេសទាំងពីរ (១៩៥៣-២០២៣) នៅស្ថានទុតជប៉ុនប្រចាំកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធអបអរសាទរខួបលើកទី ៧០ឆ្នាំ របស់កម្ពុជា-ជប៉ុន លោក តានិណៃ អ៉ីឈិតុម៉ុ ជាភារធារីស្តីទីរបស់ស្ថានទូតជប៉ុនបានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងរវាងគ្នា បានធ្វើឱ្យប្រទេសទាំងពីរផ្លាស់ប្តូរឥតឈប់ឈរស្ទើរតែគ្រប់វិស័យទាំងអស់ រហូតឈានដល់មានកិច្ចព្រមព្រៀងទ្វេភាគីដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលធ្វើឱ្យប្រទេសទាំងពីរកាន់តែមានមិត្តភាពរឹងមាំថែមទៀត។

លោកបានបន្តថា នៅឆ្នាំមុន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើទស្សនកិច្ចទៅវិញទៅមក ព្រមទាំងបានធ្វើកិច្ចប្រជុំកំពូលជាច្រើន ដែលបញ្ចាក់ឱ្យឃើញថា ប្រទេសទាំងពីមានទំនាក់ទំនងល្អបំផុតក្នុងប្រវត្តិសាស្ត្រ ទោះបីជាមានជំងឺរាតត្បាតយ៉ាងណាក្តី។
ចំណែក លោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការនៃក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះកម្ពុជា-ជប៉ុន ដែលបានរក្សាទំនាក់ទំនងរបស់ប្រទេសទាំងពីរយ៉ាងល្អ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការស្ទើរតែគ្រប់វិស័យទាំងអស់របស់ប្រទេសទាំងពីរ។លោកស្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មចំពោះការគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រហូតដល់កម្ពុជាអាចមានសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ។

ពិធីបើកសម្ពោធនេះ គឺជាឱកាសមួយគួរជាទីសោមនស្សរីករាយរបស់ប្រទេសទាំងពីរ ដែលបានថែរក្សាទំនាក់ទំនងកាទូត និងពង្រឹងទំនាក់ទំនងបន្ថែមទៀតដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក។ នៅក្នុងពិធីនេះ ក៏មានពិធីផ្លាស់ប្តូរលិខិតអបអរសាទរពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងជប៉ុនផងដែរ។

ក្នុងនោះ រួមមាន លិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីប្រទេសជប៉ុន។ លិខិតអបអរសាទររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ព្រមជាមួយនឹងលិខិតរបស់លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុនទៀតផង។ ចំពោះតំណាងផ្លាស់ប្តូរលិខិត គឺលោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការនៃក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក តានិណៃ អ៉ិឈិតុម៉ុ ជាភារធារីស្តីទីរបស់ស្ថានទូតជប៉ុន៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


