ព័ត៌មានជាតិ
ផ្នែកខ្លះនៃខណ្ឌដង្កោកំពុងលិចលង់ដោយសារការហក់ឡើងទឹកស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ ទឹកស្ទឹងព្រែកត្នោតកំពុងបង្កភាពភ័យខ្លាចទៅដល់ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និង សង្កាត់ទៀន នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ រហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកនៅឡើយ។ ជាការកត់សម្គាល់ភាគច្រើនទឹកជំនន់ កើតឡើងតែរដូវវស្សាប៉ុណ្ណោះ តែពេលនេះជារដូវប្រាំង បែរជាមានទឹកជំនន់ទៅវិញ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំង ដែលធ្វើឱ្យពួកគាត់មួយចំនួនជញ្ជូនអីវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ ជាដើម កំពុងត្រាំក្នុងទឹកនៅឡើយ ដោយសារទឹកស្ទឹងព្រែកត្នោតឡើងលឿនពេក ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
ជុំវិញបញ្ហានេះមន្ត្រីអាជ្ញាធរខណ្ឌដង្កោលើកឡើងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមឡើងបន្តិចម្តងៗរយៈពេលបីទៅបួនថ្ងៃមកហើយ ។ ចំពោះបញ្ហានេះអាជ្ញាធរខណ្ឌដង្កោ កំពុងមមាញឹកក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ ។
ពលរដ្ឋ បានស្នើអាជ្ញាធរសង្កាត់ខណ្ឌ ឬស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យឱ្យបានទាន់ពេល និងជួយត្រៀមកន្លែងទីទួលសុវត្ថិភាព ដើម្បីជួយជម្លៀសពួកគាត់៕ អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


