ព័ត៌មានជាតិ
មន្រ្តីពាណិជ្ជកម្ម ៖ វិស័យឯកជនដើរតួនាទីសំខាន់ជំរុញការផលិតផ្គត់ផ្គង់តម្រូវការ
ព្រៃវែង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានរៀបចំសិក្ខាសាលាស្តីពី «បរិយាកាសពាណិជ្ជកម្មនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួម លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត។

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា ការវិវឌ្ឍជាវិជ្ជមានទាំងនេះ បាននិងកំពុងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មមុខទំនិញ និងសេវា ពិសេសធានានូវកំណើនទីផ្សារបន្ថែមទៀត និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំងដល់វិស័យឯកជន ដែលកំពុងសម្លឹងមើលពីឱកាសធ្វើធុរកិច្ចនៅកម្ពុជា និងកៀរគរវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា រួមចំណែកពង្រឹងមូលដ្ឋានផលិតបម្រើការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាន់តែប្រសើរឡើងថែមទៀត។
លោកបន្តថា វិស័យពាណិជ្ជកម្ម ក៏ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងខេត្តផងដែរ។ ខេត្តមានក្រុមហ៊ុនចំនួន១៥១ទីតាំង សហគ្រាសឯកបុគ្គលចំនួន៨៥ទីតាំង សាខាក្រុមហ៊ុនចំនួន១៧០ទីតាំង និងអាជីវកម្មសេវា កម្មផ្សេងៗទៀតចំនួន ៥ ៨៨៥ មូលដ្ឋាន។ ចរន្ដនៃការធ្វើពាណិជ្ជកម្មនាំចេញនាំចូលមានដំណើរការធម្មតា ដែលក្នុងមួយឆ្នាំៗបានផ្ដល់ចំណូលជាច្រើនដល់ជាតិ និងបានបំពេញសេចក្ដីត្រូវការបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តបានចូលរួមសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងការដោះស្រាយបញ្ហាដែលកើតមានរវាងពាណិជ្ជកម្មរបស់ម្ចាស់ក្រុមហ៊ុន និងអាជីវករនាំចេញស្រូវទៅប្រទេសវៀតណាម។

ថ្លែងនៅក្នុងនៅក្នុងពិធីបើកសិក្ខាសាលាលោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា៖ ការរៀបចំ សិក្ខាសាលា នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីផ្សព្វផ្សាយជូនដល់ពាណិជ្ជករ ម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធ បានជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិងលើកកម្ពស់សកម្មភាពអាជីវកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការកែលម្អលក្ខខណ្ឌមិនចាំបាច់ ដែលមានក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្ត ដើមី្បបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគថ្មីៗ ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
លោកបានបន្តថា៖ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាលំនឹងធុរកិច្ច និងជីវភាពរបស់ប្រជាជន ដោយផ្អែកលើសសរស្តម្ភ៣ គឺការស្តារឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់ ដែលនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យត្រលប់មកវិញនូវកំណើនភាពរឹងមាំ ចីរភាព និងបរិយាប័ន្ន ពិសេសគឺ ពង្រឹងអាជីវកម្មធុនតូចបំផុត-តូចនិងមធ្យម បង្កើនពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើមី្បចាប់យកទាន់ពេលនូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របតាមនិន្នាការតំបន់ និងសកលលោក។

លោកបានបន្តទៀតថា៖ ជាមួយចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាល បានដាក់ចេញផែនការសកម្មភាពការងារសម្រាប់ការកែទម្រង់នៅក្នុងប្រទេស និងសម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការបន្តធ្វើសមារណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក តាមរយៈការបន្តចរចាបើកច្រកទីផ្សារថ្មីៗ សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនាពេលកន្លងទៅ កម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)។ ការកសាងកសាងច្បាប់ និងលិខិតបទដ្ឋាននានា រួមមាន៖ ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់,ច្បាប់ស្តីពីការប្រកួតប្រជែង, ច្បាប់កម្មសិទ្ធិបញ្ញា, ច្បាប់វិនិយោគថ្មី និងច្បាប់E-Commerce។ ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕ សៅគ្រី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


