ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មជំរុញឲ្យវិទ្យាស្ថានស្រាវជ្រាវកសិកម្មត្រូវផលិតពូជស្រូវឲ្យមានគុណភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជាត្រូវបន្តសហការជាមួយដៃគូពាក់ព័ន្ធថែមទៀតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងផលិតពូជស្រូវឲ្យមានគុណភាពល្អ។
ការជំរុញរបស់លោក ឌិត ទីណា ធ្វើឡើងក្នុងឱកាសលោកចុះត្រួតពិនិត្យសកម្មភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ។

ក្នុងឱកាសនោះ លោក ឌិត ទីណា បានលើកឡើងថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា គឺត្រូវបន្តជំរុញការស្រាវជ្រាវលើការងាររបស់ខ្លួនបន្ថែមទៀតឲ្យអស់លទ្ធភាព ដើម្បីធានាការផលិត គ្រប់គ្រង និងដាំដុះដំណាំស្រូវឲ្យមាននិរន្តរភាព។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យវិទ្យាស្ថានគួរតែគ្រប់គ្រងការផលិតពូជឲ្យឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ ជាពិសេសត្រូវបន្តពង្រីកខ្លួនឲ្យក្លាយជារាជបណ្ឌិតសភាកសិកម្មនាថ្ងៃខាងមុខ។
ក្នុងនោះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យវិទ្យាស្ថានត្រូវតែគិតគូពីប្រសិទ្ធភាព និងនិរន្ដរភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយត្រូវមានការសហការជាមួយក្រុមហ៊ុនដៃគូនានាបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា លោករដ្ឋមន្ត្រី ឌិត ទីណា បានចុះត្រួតពិនិត្យទៅលើលទ្ធភាពដាំដុះពូជស្រូវចំប៉ីស៧០ និងត្រួតពិនិត្យទៅលើសំណាប ព្រមទាំងបានផ្ដល់អនុសាសន៍ជាធាតុចូលបន្ថែមដល់វិទ្យាស្ថានទាក់ទងនឹងការដឹកជញ្ជូនពូជស្រូវ។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រីបានពិនិត្យទៅលើការវាយតម្លៃស្រឡាយស្រូវ និងសំណាកពូជមួយចំនួនដែលមានការទុកដាក់យ៉ាងល្អដោយក្រុមការងារវិទ្យាស្ថាន ស្វែងយល់អំពីបច្ចេកទេសជាលិកាវប្បកម្ម និងពិនិត្យមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា។ ក្នុងនោះ លោកក៏បានស្ដាប់បទបង្ហាញទាក់ទងនឹងការបង្កាត់ពូជដង្កូវនាងខ្មែរជាមួយពូជនាំចូលពីកូរ៉េ ដែលអាចមានលទ្ធភាពផលិតសូត្របានល្អ ហើយបានលទ្ធផលពូជថ្មីមួយមន្ថែមមានភាពធន់ទៅនឹងអាកាសធាតុ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


