ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំដៃគូអភិវឌ្ឍន៍សកម្មភាពមីនចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ រួមមាន អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស្វីស អៀរឡង់ និង HDR&D ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ប្រចាំកម្ពុជា និងជួបសំណេះសំណាលជាមួយអ្នកទទួលផល នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អង្គការ HALO Trust ប្រចាំកម្ពុជា កំពុងប្រតិបត្តិការបោសសម្អាតមីនក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លើផ្ទៃដីចំនួន ៤.៣៥៣.៥៤៣ ម៉ែត្រក្រឡា បានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.៨៦៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៧២ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៨៨០ គ្រាប់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បាននាំគណៈប្រតិភូចូលទស្សនារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រផ្ទះតាម៉ុក ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រពិតនៃអតីតតំបន់សមរភូមិប្រយុទ្ធចុងក្រោយរបស់ខ្មែរក្រហម ដែលកំឡុងពេលនោះកម្ពុជាមួយមានតំបន់ត្រួតត្រាច្រើន និងមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ប៉ុន្តែបច្ចុប្បន្ននេះគឺកម្ពុជាមានតែមួយ និងទទួលបានសុខសន្តិភាពទូទាំងប្រទេស ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ចប់សង្គ្រាមចុងឆ្នាំ១៩៩៨។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមផងដែរពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា៕














-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


