ព័ត៌មានជាតិ
មេពន្ធដារជំរុញឱ្យប្រើ APP ពន្ធដារ ដើម្បីស្រួលគណនាពន្ធ និងទទួលព័ត៌មាន
អ្នកដែលមានភារកិច្ចបង់ពន្ធ គួរតែមានប្រើ APP របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីអាចទទួលដឹងពីព័ត៌មាន ពាក់ព័ន្ធនឹងការបង់ ពិសេសការគណនាពន្ធលើប្រាក់បៀរត្ស។ នេះជាការលើកឡើង លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីពន្ធដារ ស្តីពី ពន្ធលើប្រាក់ចំណូល និងការផ្តល់សេវា របស់អគ្គនាយកដ្ឋានពន្ធដារ។

លោកថា អគ្គនាយកដ្ឋានពន្ធដារ មានកម្មវិធី APP ជាច្រើន ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការគណនាប្រាក់ពន្ធ ក៏ដូចជាការបង់ពន្ធ ដោយពុំបាច់ទៅបង់ពន្ធនៅនឹងកន្លែងបង់ពន្ធ ដោយផ្ទាល់នោះទេ។

លោក គង់ វិបុល បញ្ជាក់ថា ចាប់ផ្តើមពីខែមករា ២០២៣ នេះតទៅ នឹងមានការដំឡើងពិដាននៃប្រាក់បៀវត្ស ដែលមានកម្រិតខ្ពស់ជាងមុន។ លោកបន្ថែមថា ចំពោះអ្នកដែលមានប្រាក់បៀវត្សក្រោម ១លាន ៥សែនរៀល គឺអត់មាន ជាប់ពន្ធទេ ហើយអ្នកដែលមានប្រាក់បៀវត្ស ចាប់ពី ១លាន ៥សែនរៀល ឡើងទៅ គឺជាប់ពន្ធ (ភាគរយនៃពន្ធ គឺអាស្រ័យទៅតាមកាំ នៃប្រាក់បៀវត្ស) ។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានស្នើដល់អ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ ត្រៀមលក្ខណៈដើម្បីដាក់ លិខិតប្រកាសពន្ធលើប្រាក់ចំណូល ដែលនឹងចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ចំណូលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំ២០២២ នេះ មានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថិត ក្នុងបរិការនៃកូវីដ១៩ ក៏ដោយ ដែលប្រមូលចំណូលពន្ធដារបានប្រមាណជា ៣៤៥៥លានដុល្លារ លើសនឹងចំនួនផែនការ ដែលកំណត់ឱ្យ ដែលមានត្រឹម ២៨១៩លានដុល្លារ (លើសនឹងផែនការ ៦០០លានដុល្លារ ដែលស្មើនឹង ២២,៥៤% ) ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


