ព័ត៌មានជាតិ
កម្លាំងចម្រុះ៣ខេត្តចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចកន្លុកយាយហុីង និងកោះពីរ
លោក ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក អេង ជាសាន អនុរដ្ឋលេខាធិការ ដឹកនាំកម្លាំងជំនាញជលផលបីខេត្ត កម្លាំងតំណាងអគ្គស្នងការនគរបាលជាតិកម្លាំងតំណាងអាវុធហត្ថលើផ្ទៃប្រទេសបង្រ្កាបបទល្មើសនេសាទលើសប្រវែងកំណត់ត្រង់ព្រំប្រទល់ពោធិ៍សាត់-កំពង់ឆ្នាំងចំណុច (កន្លុកយាយហុីងនិងចំណុចកោះពីរ) នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ថ្មគោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានឲ្យដឹងថា កម្លាំងជំនាញបន្ថែមមកពីបីខេត្ត រួមមាននាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នាយ-នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ថ្នាក់ដឹកនាំនៃមន្ទីកសិកម្មខេត្ដកំពង់ឆ្នាំង -កំពង់ធំ ប៉ូលីសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ យោធាខេត្ដ កងរាជអាវុធហត្ថ ស្រុកក្រគរ និងមន្រ្ដីពាក់ព័ន្ធជាច្រើនទៀត បានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនខុសក្រឡា និងលើសប្រវែងកំណត់ នៅចំនុចព្រំប្រទល់ពោធិ៍សាត់- កំពង់ឆ្នាំង ចំនុច (កន្លុកយាយហ៊ីង និងចំនុចកោះពីរ) ស្ថិតក្នុងភូមិសាស្រ្តខាងលើ។

លោកបានបន្តថា វត្ថុតាងរុះរើបំផ្លាញ់ចោលជាលទ្ធផលបាន០១ ករណី របាំងសាច់អួន០៨ខ្សែ ប្រវែង១៩៥០ម៉ែត្រ លូកង ចំនួន០៥មាត់ ក្បាលបរចំនួន៣គ្រឿង បង្គោលចំនួន១៥០ដើម ចាក់លែងត្រី១៥០គីឡូក្រាមចូលទៅក្នុងទន្លេរវិញ៕
អត្ថបទ៖ លាន គ្រន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


