Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ​ប្រកាសគម្រោងផ្ដល់ការបង្រៀនជំនាញវិជ្ជាជីវៈមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នេះ បានប្រកាសពីគម្រោងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ​នៅទូរទាំងប្រទេសប្រមាណ ១.៥ លាននាក់ ក្នុងមួយឆ្នាំ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ​ដោយមិនបង់ថ្លៃ ​និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមករានេះថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ ​ឬដើមឆ្នាំក្រោយ បានសេចក្ដីថា យើងនឹងរាប់រក ​សម្រាប់សិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​ដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្ដុះបណ្ដាល ​មិនត្រឹមតែមិនបង់ថ្លៃទេ ​ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀត ​ធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស។ បើយើងដោះស្រាយក្នុងរង្វង់ ១.៥ លាននាក់នេះ ​ខ្ញុំគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ​ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ ​ធនធានមនុស្សដែលម្រើការ​នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានច្រើន ​ដូច្នេះ! ១.៥ លាន នាក់ ដែលត្រូវបណ្ដុះបណ្ដាល ​ក្នុងមួយឆ្នាំ នៅពេលខាងមុខផ្ដល់​ឱ្យពួកគេនូវជំនាញ​ដែលទទួលបាន​នូវការវិនិយោគពីខាងក្រៅ ​កាន់តែច្រើន ​ខណៈតម្រូវការមិនមែនត្រឹមតែកម្លាំងទេគឺទាមទារបច្ចេកទេសផងដែរ។

បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជាមានសក្ដានុពលដោយមានមនុស្សវ័យក្មេងច្រើន ខណៈសមត្ថភាពនៅមានកម្រិត ដូច្នេះហើយ​បានជាខ្ញុំដាក់ឱ្យគណៈកមា្មធិការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ ​លទ្ធភាពនៃការដែលយើង​ជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រ ​ទទួលបានការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ​ក៏ប៉ុន្តែយើងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់បន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងត្រូវប្រមើលមើល​នៃការអភិវឌ្ឍរបស់ប្រទេស ដំណាក់កាល នៃឧស្សាហកម្ម ៤.០​ ឬសេដ្ឋកិច្ចឌីជីថល ទាមទារឱ្យមានការខិតខំទាំងអស់គ្នា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម