ព័ត៌មានជាតិ
ក្រសួងអប់រំ-អង្គការឌីវីវីអន្តរជាតិ រៀបចំផែនការការងារអប់រំក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៦
ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំជាមួយ អង្គការឌីវីវីអន្តរជាតិ ស្តីពី ”ការរៀបចំផែនការការងារអប់រំក្រៅប្រព័ន្ធ ឆ្នាំ២០២៤-២០២៦” ដើម្បីពិភាក្សាលើការងារអនុវិស័យការអប់រំក្រៅប្រព័ន្ធ និងជាពិសេសសម្រាប់ការរៀបចំផែនការសកម្មភាពការងារអប់រំក្រៅប្រព័ន្ធ។

កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំដោយ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលម្អិតទៅលើទិសដៅចំនួន ៤ រួមមាន៖

១. គោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិតដែលបានក្លាយជាសរសរស្តម្ភនៃវិស័យអប់រំកម្ពុជា
២. សមត្ថភាពវិជ្ជាជីវៈរបស់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតចំនួន ១០ ធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់នូវវគ្គសិក្សាសម្រាប់ការងារអប់រំក្រៅប្រព័ន្ធ ក៏ដូចជាការអប់រំ និងការសិក្សាមនុស្សពេញវ័យ
៣. បណ្តាញសង្គមស៊ីវិល នៃដៃគូអភិវឌ្ឍដែលប្រតិបត្តិការងារអប់រំ ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការអនុវត្តប្រកបដោយបរិយាបន្ន នៃគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត
៤. មជ្ឈមណ្ឌលសិក្សាសហគមន៍ចល័តក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ផ្តល់ការអប់រំប្រកបដោយនិរន្តរភាព ជាពិសេសជំនាញអក្ខរកម្ម និងជំនាញមូលដ្ឋានដល់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសស្រ្តី។

នាឱកាសនោះ លោក ណុះ ស្លេះ មានប្រសាសន៍ពីការអភិវឌ្ឍគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិតសម្រេចបានជោគជ័យ ហើយការងារបន្ទាប់ត្រូវអភិវឌ្ឍផែនការជាតិស្តីពី ការសិក្សាពេញមួយជីវិតឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បន្ថែមលើនេះ លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍជាពិសេសអង្គការ DVV International ក្នុងការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០១៩-២០២៣។
ដោយឡែកលោកបណ្ឌិត Johann ប្រធានអង្គការ ឌីវីវី អន្តរជាតិ ថ្នាក់តំបន់ បានគាំទ្រទាំងស្រុងនូវប្រសាសន៍របស់លោករដ្ឋលេខាធិការ ដោយលោកបានគូសបញ្ជាក់បន្ថែមថា ការចូលរួមក្នុងការអនុវត្តការងារដ៏សំខាន់នេះ ចាំបាច់ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយការពិនិត្យមើលសេចក្តីព្រាងឱ្យបានល្អិតល្អន់លើផែនការ ឆ្នាំ២០២៤-២០២៦ ជាកិច្ចការសំខាន់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


