ព័ត៌មានជាតិ
លោក ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យករណី ស្នើសុំកែសម្រួលព្រំដីរដ្ឋ ក្នុងដែនព្រៃលិចទឹក តំបន់៣ និងតំបន់២
បន្ទាយមានជ័យ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់ បានដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្ត បានស្នើសុំកែសម្រួលព្រំដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់៣ និងតំបន់២ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះធ្វើឡើង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ព្រៃលិចទឹកតំបន់៣ មានទំហំ១២,២៧៩.១៨ហិកតា ក្នុងនោះមានស្រុកព្រះនេត្រព្រះ មានផ្ទៃដីចំនួន៩,៨៦៧ហិកតា និងស្រុកមង្គលបូរី មានផ្ទៃដីចំនួន២,៤១២ហិកតា ក្នុងនោះក្រុមការងារចម្រុះ បានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនក្រសួងធនធានទឹកនិងឧតុនិយម ចំនួន១១ប័ណ្ណស្មើទំហំ១២,២៧៩.១៨ហិកតា ។ កែសម្រួលផ្ទៃដីទំហំ៥៨.១៦ហិកតា ចេញពីតំបន់៣ បញ្ជូលទៅតំបន់២ ពាក់ព័ន្ធក្បាលដី ចំនួន២២ប័ណ្ណ នៅភូមិកាបៅនិងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ប្រគល់ជូនពលរដ្ឋ ចំនួន២២គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល និងស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ មានផ្ទៃដី ទំហំ១៧,៧៥៥.០៥ហិកតា។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ឲ្យក្រុមការងារខេត្ត និងមន្ទីរជំនាញ ត្រូវពិនិត្យស្រាវជ្រាវវាស់វែង និងស្រង់ទិន្នន័យ គ្រួសារប្រជាពលរដ្ឋ ដែលបានតាំងលំនៅ គ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនព្រៃលិចទឹក នៅតំបន់២ មុនធ្វើការកែសម្រួលព្រំដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់៣ និងតំបន់២ ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ដែលសុំកាត់ឆ្វៀលដីភូមិឋាន ដែលប្រជាពលរដ្ឋបានតាំងទីលំនៅគ្រប់គ្រងកាន់កាប់ ប្រើប្រាស់និងអាស្រ័យផល ជាក់ស្តែងដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រើប្រាស់ ៕
ដោយ ៖ អពៅ







-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


