Connect with us

ព័ត៌មានជាតិ

ប្រតិភូនគរបាលកម្ពុជា ទៅបំពេញទស្សនកិច្ចដកពិសោធន៍កិច្ចការនគរបាលនៅប្រទេសជប៉ុន

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំសហការីទៅបំពេញទស្សនកិច្ចសិក្សាដកពិសោធន៍ការងារលើកិច្ចការពារព្រឹត្តិការណ៍កីឡាធំៗ និងការអនុវត្តប្រព័ន្ធការងាររបស់នគរបាលមូលដ្ឋាន (KOBAN) រយៈពេល ០៣ថ្ងៃ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៣។

ការទៅបំពេញទស្សនកិច្ចខាងលើ ដើម្បី​ដកពិសោធន៍លើការងារការពារព្រឹត្តិការណ៍កីឡាអូឡាំពិក (TOKYO 2020) ដែលទីភ្នាក់ងារនគរបាលជាតិជប៉ុនបានអនុវត្តកន្លងទៅ ដើម្បីសិក្សាយកចំណុចល្អៗមកអនុវត្ត ក្នុងការការពារព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2023) និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (ASEAN PARA GAMES 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភាខាងមុននេះ។ ទន្ទឹមនេះ ប្រតិភូកម្ពុជាក៏បានចុះសិក្សាអំពីប្រព័ន្ធនគរបាលមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលនៃដំណើរទស្សនិច្ចនេះប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម YASUHIRO TSUYUKI អគ្គស្នងការនៃទីភ្នាក់ងារនគរបាលជាតិជប៉ុន ដោយភាគីទាំងពីរបានលើកឡើងអំពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការល្អ ដែលមិនត្រឹមតែលើវិស័យនគរបាលប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺគ្រប់វិស័យតែម្ដង។ តាមរយៈកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា អ្នកវិនិយោគទុនជប៉ុនបានចូលមកកម្ពុជាកាន់តែច្រើន ដែលឆ្លៀតឱកាសនោះ ភាគីនគរបាលកម្ពុជាបានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចកម្ពុជា លើការការពារសន្តិសុខ សុវត្ថិភាព និងការដោះស្រាយបញ្ហា ជូនដល់អ្នកវិនិយោគទុនជប៉ុន ក៏ដូចជាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បាននាំយកលិខិតថ្លែងអំណរគុណរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជាជូនដល់ឯកឧត្តម អគ្គស្នងការទីភ្នាក់ងារនគរបាលជាតិជប៉ុន ដោយអរគុណចំពោះកិច្ចសម្របសម្រួលលើគម្រោងជំនួយសម្ភារៈរបស់រដ្ឋាភិបាលជប៉ុន ដែលផ្ដល់ឲ្យនគរបាលជាតិកម្ពុជា សម្រាប់ការការពារសន្តិសុខ និងសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីពេលកន្លងទៅ។

គួររម្លឹកដែរថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ហើយជប៉ុនគឺជាប្រទេសមួយដែលបានចូលរួមក្នុងបេសកម្ម ប្រតិបត្តិការរក្សាសន្តិភាព (PKO) នៅកម្ពុជា ដែលជាប្រតិបត្តិការចេញក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម