ព័ត៌មានជាតិ
រថយន្តព្រូសមួយគ្រឿងឆេះសល់តែគ្រោងឆ្អឹង សង្ស័យឆ្លងចរន្តអគ្គិសនី
រថយន្ត តូយ៉ូតា ព្រូស មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៣ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8652 បានឈប់ចតនៅកណ្ដាលផ្លូវត្រង់ចំណុចកើតហេតុ ខាងលើ។ ក្រោយមកស្រាប់តែមានការឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បើទោះបីប្រជាពលរដ្ឋនាំគ្នាយកទឹកជះ ឬបាញ់ពន្លត់យ៉ាងណាក៏មិនរលត់នោះដែរ រហូតទាល់តែក្រុមភ្ងាក់ងារបង្ការ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមួយគ្រឿងមកបាញ់ទឹកពន្លត់ ទើបរលត់ទៅវិញជាស្ថាពរ ក៏ប៉ុន្តែ រថយន្តខាងលើត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹងទៅហើយ ។

ជាជំហានបឋម ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


