ព័ត៌មានជាតិ
សត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបងកើនឡើង ក្លាយជាចំណីទស្សនាភ្ញៀវទេសចរ
ឆ្នាំនេះសត្វស្លាបជាច្រើនប្រភេទជាពិសេសប្រភេទសត្វកម្រមានការកើនឡើងនៅក្នុងដែនបឹងទន្លេសាបក្នុងខេត្តបាត់ដំបង ខណៈដែលធននធានធម្មជាតិនេះ បានក្លាយជាចំណីចក្ខុមួយសម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍បឹងទន្លេសាបបានឲ្យដឹងថា ហ្វូងសត្វស្លាបក្នុងបឹងទន្លេសាប ពិតជាសំខាន់ណាស់សម្រាប់ជាចំណីចក្ខុរបស់ភ្ញៀវចូលទស្សនា។ សព្វថ្ងៃនេះលោកមិនមានពេលទំនេរច្រើននោះឡើយ ដោយមួយថ្ងៃៗជូនភ្ញៀវទាំងក្នុងស្រុក និងបរទេសចូលទស្សនាឥតឈប់ឈរ ខណះដែលកំណើនហ្វូងសត្វកាន់តែមានសន្ទុះកើនឡើង តាមរយះការយកចិត្តទុកដាក់ពីមន្ត្រីជំនាញបានអនុវត្តយ៉ាងតឹងតែងតាមគោលការពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាមីផងដែរ ។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី០១ ខែកុម្ភ: នេះថា បច្ចុប្បន្នកំណើនសត្វស្លាបនៅបឹងទន្លេសាបកើនឡើង ២០ ភាគរយ បើធៀបឆ្នាំកន្លងទៅ។

លោកបន្តថា មិនត្រឹមតែសត្វស្លាបដែលបានកើនឡើងនោះទេសូម្បីតែត្រីឆ្នាំនេះក៏បានកើនឡើង ក្រោយពីមានការយកចិត្ត ទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងតែងបំផុតចំពោះបទល្មើសនេសាទកន្លងទៅ ដោយក្នុងនោះក៏ខាងមន្ត្រីជំនាញបានខិតខំអភិរក្សចំពោះសត្វស្លាបផងដែរ។
ស្របការលើកឡើងខាងលើនេះ ប្រជានេសាទជាលក្ខណះគ្រួសាររស់នៅតំបន់បឹងទន្លេសាបក៏សង្កេតឃើញហ្វូងសត្វស្លាបបានហក់កំណើនខ្ពស់ឆ្នាំនេះ។ ការកើនឡើងរបស់ហ្វូងសត្វស្លាបនៅឆ្នាំនេះ ដោយសារតែខាងមន្ត្រីជំនាញពាក់ព័ន្ធបានទប់ស្កាត់បានប្រសើរ ស្របការយល់ដឹងពីប្រជាពលរដ្ឋនៅតំបន់ក្បែរៗបានយល់ដឹងចូលរួមថែរក្សាការពារ។
លោក សុខុម ប្រជានេសាទម្នាក់នៅតំបន់បឹងទន្លេសាបទទួលស្គាល់ថា កន្លងទៅខ្លួនក៏បានប្រមាញ់សត្វស្លាបជាមួយអ្នកភូមិមួយចំនួនទៀត។ តែក្រោយមកបានបញ្ឈប់សកម្មភាពទាំងនោះដោយយល់ឃើញថា ទី១បំផ្លាញសត្វក្នុងស្រុកខ្លួនឯងឲ្យកាន់តែតិចទៅ។ ទី២ ធ្វើឲ្យប៉ះពាល់ដល់ក្តីសុខរបស់សត្វទាំងនោះដែលត្រូវបង្ខំបម្លាស់ទីជម្រកចាកឆ្ងាយពីតំបន់ ដោយសារតែការភ័យខ្លាញពីការប្រម៉ាញ់របស់មនុស្ស៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


