ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបមានឱកាស កសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿង
ភ្នំពេញ ៖ ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនរុងរឿងបាន។ ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ អោយបានគង់វង្ស។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារសៀលនៅថ្ងៃទី០៣ កុម្ភៈឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការចូលរួមរបស់បងប្អូនទាំងចំនួន៣៥០នាក់ ដែលបានមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់អោយឃើញ ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការថែរក្សាកេរ្តិ៍ដំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារសន្តិភាព ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់រកស៊ីទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។

បន្ថែមពីនេះ ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាចនិងស្រេកឃ្លាននបំផុត និងបានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេសមានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ជឿនលឿនបាន។ ដូច្នេះហើយ ទើបសម្តេចលះបង់គ្រប់បែបយ៉ាង រហូតយកអំណាចរបស់សម្តេចមកដាក់លើជើងពាន បង្កើតអោយមានការបោះឆ្នោត ដោយសេរី ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្ត គោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច ទើបប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើអោយប្រទេសកម្ពុជា មានឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងមកដល់បច្ចុប្បន្ននេះ។

លោកឃួង ស្រេង បានសូមអោយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចម្រើនរុងរឿងបន្ថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ