ព័ត៌មានជាតិ
អង់គ្លេស សន្យានឹងបន្តជួយគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា
លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានសន្យាថា នឹងបន្តជួយគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាបន្ថែមទៀត តាមរយៈយន្តការទ្វេភាគី ពហុភាគី។

ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ ឯកអគ្គរាជទូត បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះបានទទួល ជោគជ័យដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
លោកឯកអគ្គរាជទូត ក៏បានកោតសរសើរនូវកាយវិការមនុស្សធម៌ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលឱ្យនាវាទេសចរណ៍ Westerdam ចូលចតកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្ត្រី និងបុគ្គលិកស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែជួយគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា តាំងពីកម្មវិធីកំណែទម្រង់វិស័យសុខាភិបាល រហូតមក ជាពិសេសក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកបានកំពុងតែជួបប្រទះនឹងវិបត្តិ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
ជាមួយរដ្ឋាភិបាល នៃចក្រភពអង់គ្លេស បានផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤១៥.០០០ដូស និងមួយចំនួនទៀតតាមរយៈយន្តការកូវ៉ាក់។ លើសពីនេះទៀត តាមរយៈអង្គការសុខភាពពិភពលោក ចក្រភពអង់គ្លេស ក៏បានជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាដើម៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


