ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ដាក់សំណើកែលម្អផ្លូវតាមមាត់ទន្លេពីស្ទឹងត្រង់មកទីរួមខេត្តឲ្យធំទូលាយ
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមកនៃខេត្តកំពង់ចាម» លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានបកស្រាយថា ផ្លូវចេញពីស្រុកស្ទឹងត្រង់មកកាន់ទីរួមខេត្តកំពង់ចាម ពិតជាមានសភាពតូចចង្អៀត និងបង្កផលលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលកន្លងមក ប៉ុន្តែអាចនឹងមានការជួសជុលក្នុងផែនការឆ្នាំបន្ទាប់របស់ក្រសួងសាធារណការ បន្ទាប់ពីមានការដាក់សំណើពីរដ្ឋបាលខេត្ត។

ឆ្លើយតបសំណួរខាង«កម្ពុជាថ្មី» លោកអ៊ុន ចាន់ដា មានប្រសាសន៍ នាពេលកន្លងមកនេះ រដ្ឋបាលខេត្តក៏បានគិតគូរពីបញ្ហាផ្លូវចេញពីស្រុកស្ទឹងត្រង់មកកាន់ទីរួមខេត្តកំពង់ចាមតាមដងទន្លេ ដោយសារតែមានភាពតូចចង្អៀតពិបាកនៅក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។ ផ្លូវពីស្ទឹងត្រង់មកកាន់ទីរួមខេត្តកំពង់ចាម រដ្ឋបាលខេត្តបានដាក់សំណើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីសុំជួយដោះស្រាយបញ្ហានិងធ្វើការជួសជុលឡើងវិញ។

ជាក់ស្ដែង លោកអភិបាលបានមានប្រសាសន៍ថា «បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ចាម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានយល់ព្រមដាក់បញ្ចូលទៅក្នុងផែនការឆ្នាំបន្ទាប់របស់ក្រសួង ដើម្បីពង្រីកផ្លូវមួយនេះឱ្យមានភាពធំទូលាយ ព្រមទាំងអាចឱ្យពលរដ្ឋងាយស្រួលនៅក្នុងការធ្វើដំណើរ»។
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


