ព័ត៌មានជាតិ
ស្អែកនេះ នាវាកងទ័ពជើងទឹកអង់គ្លេស ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
បើមិនមានការប្រែប្រួលទេនោះនៅវេលាម៉ោង ១០ៈ០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសចំនួន ០១ គ្រឿង នឹងចូលចតរយៈពេល ៥ ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវានេះមានឈ្មោះ HMS SPEY-(P234) គោលបំណងនៃការចូលចតនេះ ដើម្បីទស្សនកិច្ច, ពង្រឹងនិងរិតចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ, លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា)។


មន្ត្រីយោធាកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានប្រាប់ថា នាវានេះចូលចត រយៈពេល៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នាវាឈ្មោះ HMS SPEY – (P234) មានបណ្ដោយ 90.4m ទទឹង 13.5m
ជម្រៅទឹក 4.3m ទំងន់ផ្ទុក 2000 tons និងមាននាវិក 67នាក់ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីទោ ម៉ែក ប្រោកមែន។
យោងតាមកម្មពិធីដែលបានព្រៀងទុកនៅក្នុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីនាវាចូលចតរូចនៅព្រឹកថ្ងៃទី១៣ ភាគីអង់គ្លេសដឹកនាំដោយលោក វរសេនីយ៌ឯក ដេមីម័រេ សេនានុព័ន្ធយោធាអង់គ្លេស នឹងចូលជួបសំដែងការគួរសមជាមួយ លោកឧត្តមនាវីឯក អ៊ុកសីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។លុះនៅរសៀលថ្ងៃដដែល ភាគីអង់គ្លេសបានរៀបចំកម្មពិធីជាច្រើននៅលើនាវា ភាគីអង់គ្លេស និងអញ្ជើញលោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជារងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាមចូលទស្សនកិច្ចនិងពិសាអាហារពេលល្ងាចនៅលើនាវា។និងនៅរសៀលថ្ងៃទី ១៤កុម្ភៈភាគីអង់គ្លេសគោរពអញ្ជើញសម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិចូលទស្សនកិច្ចនិងពិសាអាហារថ្ងៃត្រង់នៅលើនាវា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង