ព័ត៌មានជាតិ
អគ្គនាយក៣រូបនេះ មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ក្នុងរយៈពេលពេញមួយនីតិកាលទី៦ នៃរដ្ឋសភានេះ មានការតែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាច្រើនបន្តបន្ទាប់ ហើយបើគិតមកដល់ពេលនេះ ឥស្សរជនដែលមានតំណែងនេះ គឺមានចំនួនលើសពី ៣០រូប។ ក្នុងនោះ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានមន្ត្រីដែលមានតួនាទីជាអគ្គនាយកចំនួន៣រូប ក៏ទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែរ។ តើអគ្គនាយកទាំង៣រូបនេះ ធ្លាប់មានបទពិសោធយ៉ាងណា ទើបទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី?

១/ លោក កែវ រតនៈ
បច្ចុប្បន្ន លោក កែវ រតនៈ កំពុងកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។ លោក កែវ រតនៈ ទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខណៈលោកកាន់តួនាទីជាអគ្គនាយកអគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០០៨។ មុនទទួលបានតំណែងទាំងនេះ លោក កែវ រតនៈ ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា ក្នុងចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ហើយក្នុងអំឡុងពេលនោះ លោក ក៏ធ្លាប់មានតួនាទីជានាយកខុទ្ទកាល័យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម។
បើនិយាយអំពីកម្រិតវប្បធម៌វិញ គឺលោក កែវ រតនៈ ទទួលបានការសិក្សាអប់រំនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ លោកបានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ គឺទី១ សញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលនៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក និងទី២ សញ្ញាបត្រអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន។

២/ លោក គង់ វិបុល
លោក គង់ វិបុល ដែលជាអតីតនិស្សិតខ្មែរបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ មកពីសាកលវិទ្យាល័យ Swinburne នៃប្រទេសអូស្ត្រាលី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្ដល់សេចក្ដីទុកចិត្ត ហើយតែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីឆ្នាំ២០១២។ លុះដល់ដើមឆ្នាំ២០២១ អគ្គនាយកពន្ធដាររូបនេះ ត្រូវបានតែងតាំងមុខតំណែងបន្ថែមមួយទៀតជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី។
មុនក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គង់ វិបុល ធ្លាប់ធ្វើជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងចន្លោះឆ្នាំ ១៩៩៤ ដល់ឆ្នាំ១៩៩៨។ ជាមួយគ្នានេះ នៅចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២ មុនការតែងតាំងជាអគ្គនាយកពន្ធដារ គឺលោក គង់ វិបុល ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈនៅក្នុងឆ្នាំ២០០៨ លោក ក៏ធ្លាប់មានតួនាទីបន្ថែមជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

៣/ លោក គុណ ញឹម
លោក គុណ ញឹម បានកាន់តួនាទីជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០១៤ បន្ទាប់ពីលោក ប៉ែន ស៊ីម៉ន ដែលត្រូវចូលនិវត្តន៍។ ក្នុងឆ្នាំ២០២១ លោក គុណ ញឹម ត្រូវបានតែងតាំងមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមពីមុខងារដែលមានស្រាប់។ មុនការតែងតាំងនេះ គឺលោក គុណ ញឹម ធ្លាប់មានតួនាទីជាអគ្គនាយករងគយ និងរដ្ឋាករ ខណៈដែលលោកបានចូលបម្រើការងារនៅស្ថាប័នមួយនេះ ចាប់តាំងពីឆ្នាំ១៩៩៩។ ក្នុងតួនាទីជាអគ្គនាយករង នៅពេលនោះ លោកទទួលខុសត្រូវភាគច្រើនទៅលើការកែទម្រង់ផ្សេងៗ និងការធ្វើទំនើបកម្មរដ្ឋបាលគយកម្ពុជា ដូចជា ការជួយសម្រួលពាណិជ្ជកម្ម ស្វ័យប្រវត្តិកម្មគយ និងជាប្រធានគម្រោងទទួលបន្ទុកច្រកចេញចូលតែមួយ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


