ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញឲ្យមន្ត្រីនិងកងកម្លាំងក្រោមឱវាទ បើកយុទ្ធនាការតភ្ជាប់តេឡេក្រាម ជាមួយសម្ដេចតេជោហ៊ុន សែន
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យមន្ត្រីនិងកងកម្លាំងក្រោមឱវាទទាំងអស់ ព្រមទាំងអាជីវករនិងប្រជាពលរដ្ឋទាំងអស់ បើកយុទ្ធនាការតភ្ជាប់បណ្ដាញតេឡេក្រាម ជាមួយសម្ដេចតេជោហ៊ុន សែន ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានបង្កើត Channel ផ្លូវការក្នុងបណ្តាញ Telegram ដើម្បីផ្តល់សារនានាជូនដល់សាធារណជន។

ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងទាំង២ភេទ មន្ទីរទាំងអស់ ផ្សាររដ្ឋទាំង២៥ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោហ៊ុនសែននេះឲ្យបានលឿន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងនៅភ្នំពេញបានតភ្ជាប់។ យើងត្រូវប្រឹងប្រែងគ្រប់មុខសញ្ញាទាំងអស់។ ចំពោះសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក៏ត្រូវតភ្ជាប់ដូចគ្នានេះផងដែរ។ ដូច្នេះមន្ត្រីរបស់យើងត្រូវអនុវត្តការងារនេះឲ្យបានលឿននិងឲ្យបានល្អ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កិច្ចការងារតបណ្ដាញតេឡេក្រាមជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋទាំងអស់នេះ គឺសម្ដេច មានគោលបំណងអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិយើងបានលឿន ទាន់ពេលវេលានិងទាន់ហេតុការណ៍។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើត Channel តេលេក្រាម (Telegram) មួយដើម្បីផ្តល់សារ និងព័ត៌មាននានាទៅដល់សាធារណជន។ Channel ផ្លូវការរបស់សម្តេចមានលីង https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការនាប៉ុន្មានថ្ងៃកន្លងនេះ ជាមួយនឹងសារបញ្ជាក់ថា «សូមស្វាគមន៍មកកាន់ News Channel ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


